សម្តេចធិបតី៖ អ្នកនយោបាយជ្រុលនិយមនៅក្រៅប្រទេស អួតថាស្រឡាញ់កម្មករនិយោជិតណាស់ ប៉ុន្ដែអង្គុយតែរិះគន់រាជរដ្ឋាភិបាល និងអំពាវនាវឱ្យបរទេសកាត់ជំនួយកុំឱ្យមកវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា អ្នកនយោបាយជ្រុលនិយមមួយចំនួននៅក្រៅប្រទេស អួតថាស្រឡាញ់កម្មករនិយោជិតណាស់ ប៉ុន្ដែអង្គុយតែរិះគន់រាជរដ្ឋាភិបាល និងអំពាវនាវឱ្យបរទេសកាត់ជំនួយ កុំឱ្យមកវិនិយោគនៅកម្ពុជា និងឱ្យដាក់ពន្ធមកលើកម្ពុជា។
ក្នុងឳកាសអញ្ជើញជួបសំណេះសំណាលសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី២៧ ខែមេសានេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានចោទជាសំណួរថា តើនេះឬការស្រឡាញ់កម្មករនិយោជិត?
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបន្តថា ទីផ្សារអាមេរិក រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំចរចាបន្តទៀត ខណៈនៅខែក្រោយនេះសម្ដេចនឹងអញ្ជើញទៅជប៉ុនហើយសម្ដេចនឹងទាក់ទាញវិនិយោគិន វិស័យទេសចរណ៍ និងពាណិជ្ជកម្មនានាបន្ថែមទៀតសម្រាប់ផ្ដល់ឱកាសការងារឱ្យបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន។
សម្ដេចធិបតី បន្ថែមថា ដោយសារកត្តាការសាមគ្គីភាព និងសុខសន្ដិភាពរបស់កម្ពុជា ក្នុងឆ្នាំ២០២៥នេះ សម្ដេចសង្ឃឹមថា កម្ពុជានឹងទទួលបានការវិនិយោគិនថ្មីៗជាច្រើនបន្ថែមទៀត៕

