**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ក្រសួងការងារ បើកសិក្ខាសាលាស្ដីពីការអនុវត្តគម្រោង “កិច្ចសន្ទនាសង្គម និងការបង្កើនសមត្ថភាពដើម្បីពង្រឹងយន្តការបង្ការ និងដោះស្រាយវិវាទការងារនៅកម្ពុជា”

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពីការអនុវត្តគម្រោង “កិច្ចសន្ទនាសង្គម និងការបង្កើនសមត្ថភាពដើម្បីពង្រឹងយន្តការបង្ការ និងដោះស្រាយវិវាទការងារនៅកម្ពុជា”។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយអង្គការអន្តរជាតិខាងការងារ (ILO) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារហិម៉ាវ៉ារី ភ្នំពេញ ដោយមានការចូលរួមពីសំណាក់ តំណាងអង្គការអន្តរជាតិខាងការងារ តំណាងគម្រោងភាពជាដៃគូ ILO-កូរ៉េ ក្រុមប្រឹក្សាអាជ្ញាកណ្តាល មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សមាគមនិយោជក សហភាពសហជីព សហព័ន្ធសហជីព ផងដែរ។

ថ្លែងនៅកម្មវិធីបើកសិក្ខាសាលា លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា អនុលោមតាមច្បាប់ស្តីពីការងារ យន្តការនៃការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ កាន់តែមានភាពពេញលេញដែលផ្តល់ជម្រើសបន្ថែមដល់ភាគីវិវាទ ដែលរួមមាន ការផ្សះផ្សាដោយអធិការការងារ និងអ្នកផ្សះផ្សា និងការដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។លើសពីនេះទៀត ក្នុងការអនុវត្តជាក់ស្តែង មុននឹងឈានដល់ការផ្សះផ្សានៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានការចរចា ការសម្រុះសម្រួល និងការផ្សះផ្សា នៅថ្នាក់សហគ្រាស គ្រឹះស្ថានផងដែរ។

លោកជំទាវរដ្ឋលេខាធិការប្រចាំការបន្ថែមថា ការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដោយប្រើប្រាស់នូវវិធីសាស្ត្រនៃការចរចា ការសម្របសម្រួល ការផ្សះផ្សា គឺជាយន្តការមួយដើម្បីជួយបង្កើននូវកិច្ចសន្ទនារវាងភាគីវិវាទមានឱកាសក្នុងការស្វែងយល់អំពីកង្វល់ បញ្ហាប្រឈម និងផលប្រយោជន៍ កាត់បន្ថយភាពតានតឹងរវាងភាគីវិវាទ រក្សាបាននូវទំនាក់ទំនងល្អរវាងកម្មករនិយោជិត និងនិយោជក រក្សាបាននូវភាពជាម្ចាស់នៃដំណោះស្រាយនៅក្នុងវិវាទ ដោយភាគីវិវាទអាចបង្កើតនូវវិធាន និងនីតិវិធីដោះស្រាយផ្ទាល់ខ្លួន ដើម្បីទទួលបាននូវដំណោះស្រាយឈ្នះ-ឈ្នះ បង្ហាញនូវការខិតខំប្រឹងប្រែងដោយភាពស្មោះត្រង់ និងប្រកបដោយមនសិការ ព្រមទាំងចំណេញពេលវេលានិងថវិកាទៀតផង។

ទន្ទឹមនឹងនេះលោកជំទាវរដ្ឋលេខាធិការប្រចាំការ បានសង្កត់ធ្ងន់ថា ដើម្បីធានានូវនិរន្តរភាព នៃការកែសម្រួលយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយអន្តរក្រសួង ដៃគូសង្គម និងភាគីពាក់ព័ន្ធ រួមទាំងក្រុមប្រឹក្សាអាជ្ញាកណ្តាល មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងអង្គការអន្តរជាតិខាងការងារ (ILO)។

ជាចុងបញ្ចប់ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានស្នើជាថ្មីម្តងទៀត ឱ្យគ្រប់ភាគីពាក់ព័ន្ធ ចូលរួមសហការគ្នា ដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមាន ក្នុងស្មារតីការពារផលប្រយោជន៍រួម សំដៅធានាបានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលនេះត្រូវបានទទួលស្គាល់ថា ជាកត្តាស្នូលក្នុងការទាក់ទាញវិនិយោគិន។

ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង  មតិយោបល់ និងស្វែងរកដំណោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព សម្រាប់បញ្ហាទាំងឡាយស្របតាមតួនាទីភារកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសូមស្វាគមន៍រាល់សកម្មភាពរួបរួមគ្នា ដើម្បីជាប្រយោជន៍ជូនដល់កម្មករនិយោជិត និងសង្គមទាំងមូល ដោយប្រើប្រាស់កិច្ចសន្ទនាសង្គម និងយន្តការត្រីភាគីក្នុងការអភិវឌ្ឍសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលធ្វើឱ្យសហគ្រាសមួយក្លាយជាសហគមន៍សុខសាន្តមួយ៕

អត្ថបទដែលជាប់ទាក់ទង