យន្តហោះធុនតូចមួយគ្រឿង បានធ្លាក់ចូលទៅក្នុងសមុទ្ទក្បែរអាកាសយានដ្ឋានស្រុកហ៊ួហ៊ីន ប្រទេសថៃ

បាងកក៖ យន្តហោះធុនតូចមួយគ្រឿង បានធ្លាក់ចូលទៅក្នុងសមុទ្ទក្បែរអាកាសយានដ្ឋានស្រុកហ៊ួហ៊ីន (หัวหิน) ប្រទេសថៃ នាព្រឹកថ្ងៃសុក្រទី២៥ ខែមេសានេះ។ យ៉ាងណា អ្នកនៅលើយន្តហោះមិនទាន់ដឹងថា របួស ឬក៏ស្លាប់នោះទេ។
យន្តហោះខ្នាតតូចដឹកមនុស្ស៥នាក់ បានធ្លាក់ដាំក្បាលចូលទៅក្នុងសមុទ្ទក្នុងឈូងសមុទ្ទថៃ ក្បែរអាកាសយានដ្ឋានស្រុកហ៊ួហ៊ីន (หัวหิน) ក្នុងខេត្តពេជ្របុរី (เพชรบุรี)។ នេះបើតាមមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ខេត្តពេជ្របុរី បានរាយការណ៍ពីគ្រោះថ្នាក់នៅព្រឹកថ្ងៃសុក្រទី២៥ ខែមេសានេះ។
គួរជម្រាបថា យន្តហោះនោះ គឺជាយន្តហោះហ្វឹកហ្វឺន ដោយបានធ្វើដំណើរ ហោះ ចេញ ពី អាកាសយានដ្ឋាន ដើម្បី នាំយកអ្នក លោតឆ័ត្រយោង មួយ ចំនួន ទៅ ហ្វឹកហាត់។ យ៉ាងណា មិន មាន ព័ត៌មាន លម្អិត បញ្ជាក់អំពី មូលហេតុ នៃ ការ ធ្លាក់ យន្តហោះនោះទេ ខណៈអ្នកនៅលើយន្តហោះស្លាប់ឬរស់ ក៏មិនទាន់ត្រូវបានគេរាយការណ៍នៅឡើយដែរ៕
