**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ

WHO ថាការកាត់បន្ថយជំនួយបរទេសរបស់អាមេរិក​ បានបង្កើន​ហានិភ័យមកលើ​​វិបត្តិ​មនុស្សធម៌​ទូទាំង​ពិភពលោក

ហ្សឺណែវ៖ មន្រ្តីអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការកាត់បន្ថយជំនួយបរទេសរបស់សហរដ្ឋអាមេរិក​ បានបង្កើន​ហានិភ័យមកលើ​​វិបត្តិ​មនុស្សធម៌ដ៏​ស្រួចស្រាវ​ នៅ​ទូទាំង​ពិភពលោក ស្របពេលដែលមានការព្រមាន ដកខ្លួនចេញទាំងស្រុងពីស្ថាប័នអង្គការសហប្រជាជាតិមួយនេះថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥។

ទីក្រុងវ៉ាស៉ីនតោន ដែលជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ WHO ជាយូរណាស់មកហើយ មិនបានផ្តល់ថវិកាសម្រាប់ឆ្នាំ២០២៤នោះទេ ហើយក៏មិនប្រាកដដែរថាសហរដ្ឋអាមេរិក នឹងបំពេញកាតព្វកិច្ចសមាជិកភាពរបស់ខ្លួន សម្រាប់ឆ្នាំ ២០២៥ឬអត់។

តាមរបាយការណ៍ដែល AFP ដកស្រង់មក WHO ប្រឈមមុខនឹងភាពខ្វះខាតក្នុងឆ្នាំនេះ ហើយបានស្នើឱ្យកាត់បន្ថយថវិកាមួយភាគប្រាំ ដោយទំនងជានឹងនាំដល់ការកាត់បន្ថយលទ្ធភាព និងកម្លាំងការងារ។

នាយក​ប្រចាំ​តំបន់មេឌីទែរ៉ាណេ​ខាង​កើត​នៃ WHO លោកស្រី Hanan Balkhy បាន​ប្រាប់ AFP ថា WHO រួមជាមួយដៃគូរបស់ខ្លួន មានតួនាទីសំខាន់ក្នុងការទ្រទ្រង់ ស្តារឡើងវិញនូវប្រព័ន្ធថែទាំសុខភាព បណ្តុះបណ្តាលក្រុមវេជ្ជសាស្រ្ដសង្គ្រោះបន្ទាន់ និងសង្រ្គោះបឋម។ ប៉ុន្តែភាគច្រើននៃកម្មវិធី​ទាំងនេះ​បាន​បញ្ឈប់​ ឬ​មិន​អាចបន្ត​ដំណើរការទៀត​បាន​ឡើយ។

លោកស្រី Balkhy បានលើកពីសង្រ្គាមកំពុងបន្តនៅហ្កាហ្សា ស៊ូដង់ និងយេម៉ែន ដែលជាតំបន់ត្រូវការជាចាំបាច់នូវការថែទាំសុខភាព និងកម្មវិធីផ្តល់ជំនួយថាបានរងសម្ពាធរួចទៅហើយ តាំងពីមុនការផ្អាកមូលនិធិមកម្ល៉េះ។

គួរបញ្ជាក់ថា ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កកជំនួយមូលនិធិបរទេស រុះរើទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងកម្មវិធីផ្សេងទៀត ហើយបានប្រកាសពីផែនការចាកចេញពី WHO។

អត្ថបទដែលជាប់ទាក់ទង