បន្ទាប់ពីខកខានមួយរយៈ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញវាយកូនហ្គោលឡើងវិញនាព្រឹកនេះ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩មេសានេះ បន្ទាប់ពីខកខានមួយរយៈ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញវាយកូនហ្គោលឡើងវិញ ដែលជាប្រភេទកីឡាដែលសម្ដេចចូលចិត្តជាងគេ ដើម្បីសុខភាពនៅទីលានវាយកូនហ្គោល ឈុន អូន។
ការវាយកូនហ្គោលរបស់សម្ដេចនៅតែច្បាស់ និងពោរពេញដោយថាមពល។ សូមបងប្អូនជនរួមជាតិហាត់ប្រាណឲ្យបានខ្ជាប់ខ្ជួនដើម្បីសុខភាពល្អប្រសើរទាំងអស់គ្នា៕

