គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី១៦ មេសា កើតឡើងចំនួន ១០លើក បណ្តាលឲ្យមនុស្សស្លាប់១២នាក់ និងរបួសធ្ងន់ស្រាល ១៧នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥) បានកើតឡើងចំនួន ១០លើក (យប់ ៧លើក) បណ្តាលឲ្យមនុស្សស្លាប់ ១២នាក់ (ស្រី ៣នាក់), រងរបួសសរុប ១៧នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ៩នាក់ (ស្រី ០នាក់) រងរបួសស្រាល ៨នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ២១នាក់ (យប់ ១៧នាក់)។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន ៦លើក (ស្លាប់ ៨នាក់, របួសធ្ងន់ ៦នាក់, របួសស្រាល ៥នាក់), មិនគោរពសិទ្ឋិ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ០នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ២នាក់) និងប្រជែង ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ១នាក់) ៕
