រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីអភិសេកព្រះគណេស និងរាប់បាតឆ្លងឆ្នាំថ្មីព្រះសង្ឃចំនួន១០៨អង្គ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ ត្រូវនឹងថ្ងៃទី៣ នៃពីធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ (ថ្ងៃវារៈឡើងស័ក) រដ្ឋបាលខេត្តឧត្ដរមានជ័យ បានរៀបចំពិធីអភិសេកព្រះគណេស និងរាប់បាតឆ្លងឆ្នាំថ្មីព្រះសង្ឃចំនួន១០៨អង្គ នៅបរិវេនសួនច្បារព្រះគណនេសខេត្ត ក្រោមអធិបតីភាពឯកឧត្តម សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងលោកជំទាវ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសង្ឃ លោកយាយ លោកតា និងមន្ទីរអង្គភាពជំវិញខេត្តផងដែរ ៕

