**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងការអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ឯកឧត្តម នួន ផារ័ត្ន ថ្លែងនៅក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍ការរៀបចំសង្ក្រាន្តកំពង់ធំថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨។

ឯកឧត្តមបានថ្លែងនូវការកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំឲ្យដំណើរការសង្ក្រាន្តកំពង់ធំរហូតមកដល់ថ្ងៃចូលឆ្នាំថ្ងៃទី១ ប្រព្រឹត្តទៅបានរលូន។

ឯកឧត្តមបានបន្តថា ការដាក់ចេញវិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅថែរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមធានាផ្ដល់សុខុដុមរមនា ជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ពិសេសនៅតាមដងផ្លូវដែលបង្ហាញពីការយកចិត្តទុកដាក់របស់គណបញ្ជាការឯកភាពខេត្ត។

ឯកឧត្តមសង្កត់ធ្ងន់លើការងារជំនាញត្រូវអនុវត្តដូចភ្លៀងរលឹមរួមមាន៖ ព្រហ្មទណ្ឌ, ប្រឆាំងគ្រឿងញៀន, ចរាចរណ៍ផ្លូវគោក, បង្ក្រាបក្រុមក្មេងទំនើង, ប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រូវបង្កការទប់ស្កាត់បង្ក្រាបបទល្មើស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ តាមបណ្ដាផែនជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវពង្រឹងការគ្រប់គ្រងដឹកនាំ អនុវត្ត តួនាទី ភារកិច្ចជំនាញជាប្រចាំថ្ងៃ។ អង្គភាពជំនាញត្រូវត្រួតពិនិត្យទៅលើបរិស្ថានសំរាម អនាម័យ អគ្គិសនីតាមដងផ្លូវ ត្រូវផ្ដោតសំខាន់លើខ្លួនយើង រៀបចំទុកដាក់កន្លែងគោលដៅសម្រាប់នៅក្នុងក្រុង ចំណតរថយន្តគល់ស្ពាន ត្រូវពិនិត្យមើលទង់ជាតិដែលដាច់រហែកឬក៏បង្គោលដែលដួលរលំត្រូវត្រួតពិនិត្យឡើងវិញក៏ដូចជាការថែទាំឲ្យបានច្បាស់លាស់ត្រឹមត្រូវ ត្រូវព្រោះពិនិត្យមើលទង់ជាតិដែលដាច់រហែកឬក៏បង្គោលដែលដួលរលំត្រូវត្រួតពិនិត្យឡើងវិញក៏ដូចជាការថែទាំឲ្យបានច្បាស់លាស់ត្រឹមត្រូវ ពិនិត្យលើកន្លែងដែលសម្រាប់លេងទីតាំងល្បែងប្រជាប្រិយ។

ជាមួយគ្នានេះ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណជ្រាលជ្រៅបំផុតចំពោះ។ ក្រុមការងារក៏ដូចជាកងកម្លាំងទាំងអស់ដែលខំប្រឹងប្រែងដើម្បីដំណើរការនៃសង្ក្រាន្តកំពង់ធំប្រព្រឹត្តទៅបានរលូនចប់សព្វគ្រប់ទទួលបានភាពជោគជ័យ ៕

អត្ថបទដែលជាប់ទាក់ទង