សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម ប្រវែងសរុប ១១៤,៩៩២គីឡូម៉ែត្រ មានតម្លៃប្រមាណ ១៣៣លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ។ ប្រជាពលរដ្ឋបានយល់ដឹងបានឃើញអស់ហើយនៅសមិទ្ធផលរបស់រាជរដ្ឋាភិបាលដែលបានកសាងកន្លងមក និងបន្តកសាងជាបន្តទៅទៀត។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរចំពោះអាជ្ញាធរថ្នាក់ដឹកនាំនៅតាមបណ្ដាខេត្តនានាបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីមានលេងល្បែងប្រជាប្រិយ៍គ្រប់ទីកន្លែងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋបានលេងកំសាន្តក្នុងឱកាសចូលឆ្នាំថ្មីនេះយើងនឹងខិតខំធ្វើនិងកសាងសមិទ្ធផលជូនប្រជាពលរដ្ឋឲ្យបានច្រើនថែមទៀត។ កុំអួតតែរឿងមួលបង្កាច់គ្នាយើងទៅគិតគូរខិតខំពីកសាងប្រទេសទាំងអស់គ្នា។
សម្ដេចធិបតី បានបញ្ជាក់ថា ដើម្បីជាតិយើងកាន់តែរឹងមាំរីកចម្រើនប្រជាពលរដ្ឋយើងម្នាក់ៗត្រូវចូលរួមខិតខំជួយគ្នាទៅវិញទៅមករៀងៗខ្លួន ប្រជាកសិករខិតខំកសាងបង្កើនផលសិស្សានុសិស្សខិតខំរៀងសូត្រកម្មករនិយោជិតខិតខំកាត់ដេរទាំងអស់គ្នានៅគ្រប់វិស័យហើយរាជរដ្ឋាភិបាលនិងខិតខំកសាងថែរក្សាសន្តិភាពជូនប្រជាពលរដ្ឋនិងកសាងសមិទ្ធផលផ្សេងៗជូនប្រជាពលរដ្ឋ ពីមួយឆ្នាំទៅមួយឆ្នាំប្រទេសយើងនឹងកាន់តែរីកចម្រើន ៕

