ឯកឧត្តម ស្វាយ សំអ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង រដ្ឋលេខាធិការក្រសួងមហាផៃ្ទ សូមថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ខាងមុខនេះ។
ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ខាងមុខនេះ ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាត សម្តែងនូវអភិវន្ទន៍កិច្ចប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជគុណូបការៈ និងព្រះមហាករុណាទិគុណដ៏ថ្លៃថ្លា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលក្រោមព្រះបារមីដ៏ពិសិដ្ឋរបស់ព្រះអង្គបានប្រោសព្រះរាជទាននូវ សុខសន្តិភាព វិបុលភាព ការអភិវឌ្ឍ និងសេចក្តីសុខក្សេមក្សាន្តសម្រាប់សង្គមជាតិ និងប្រជារាស្ត្រនៅទូទាំងប្រទេស។ ទន្ទឹមនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គតែងសព្វព្រះរាជហឫទ័យយកអស់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ បំពេញព្រះរាជបេសកកម្ម និងព្រះរាជបូជនីយកិច្ចក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមក្នុងការបម្រើជាតិមាតុភូមិ ធានាបានយ៉ាងរឹងមាំនូវ ឯករាជ្យជាតិ ឯកភាពជាតិខ្មែរទទួលបាននូវ កិត្យានុភាព អធិបតេយ្យភាពពេញលេញ និងធានាបានបូរណភាពទឹកដីដ៏រឹងមាំ មិនអនុញ្ញាតឱ្យបរទេសណារំលោភបំពានបានឡើយ។
ដើម្បីសម្តែងនូវកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត និងព្រះមហាករុណាទិគុណដ៏ធំធេងរបស់ព្រះអង្គ ទូលព្រះបង្គំ សូមលំឱនកាយវាចាចិត្តបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម «គោរាគៈទេវី» ទេវតារក្សាព្រះស្វេតច្ឆត្រព្រមទាំង វត្ថុស័ក្តិសិទ្ធិក្នុងលោកមាន ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាវីរក្សត្រ ព្រះមហាក្សត្រិយានី និងជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» សូមព្រះអង្គប្រទាននូវព្រះរាជសព្ទសាធុការពរជ័យបវរមហាប្រសើរថ្វាយជូនចំពោះ ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមទ្រង់មានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលរឹងមាំ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណភ្លឺថ្លាវៀងវៃ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅរបស់ព្រះអង្គ និងបន្តបំពេញព្រះបេសកកម្ម ដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាកាន់តែរីកចម្រើនរុងរឿងថែមទៀត។
សូម ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមេត្តាទទួលនូវគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំ ៕
