**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

មេដឹកនាំប៉ាឡេស្ទីន អំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ឈប់អនុញ្ញាតឱ្យអ៉ីស្រាអែល បន្តធ្វើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាតទៀត

WEST BANK៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP មេដឹកនាំប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅតំបន់ West Bank កាលពីថ្ងៃអង្គារ ទី៨ ខែមេសា បានអំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ឈប់អនុញ្ញាតឱ្យអ៉ីស្រាអែល អាច មានលេសបន្តធ្វើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាតទៀត។

អ៉ីស្រាអែល បានបន្តការវាយប្រហារយោធារបស់ខ្លួនឡើងវិញ នៅហ្កាហ្សា កាលពីថ្ងៃទី១៨ ខែមីនា ដែលបិទបញ្ចប់បទឈប់បាញ់ រយៈពេល២ខែ ជាមួយហាម៉ាស។ ក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យរបស់មេដឹកនាំប៉ាឡេស្ទីន លោក Mahmud Abbas បានទទូចឱ្យក្រុមហាម៉ាស ឈប់ធ្វើការសម្រេចចិត្ត ដែលគ្មានភាពទទួលខុសត្រូវតទៅទៀត ដើម្បីកុំឱ្យជនជាតិប៉ាឡេស្ទីន ត្រូវបន្តទទួលរងផលវិបាកនៃសង្រ្គាមរបស់អ៉ីស្រាអែល។

ដោយលើកឡើងអំពីការដែលចំណាប់ខ្មាំងអ៉ីស្រាអែលរាប់សិបនាក់ បន្តស្ថិតក្នុងកណ្តាប់ដៃរបស់ហាម៉ាស នៅហ្កាហ្សា សេចក្តីថ្លែងការណ៍ខាងលើ បានសង្កត់ធ្ងន់ថា «ឈប់អនុញ្ញាតឱ្យកងកម្លាំងត្រួតត្រា មានលេសបន្តអំពើប្រល័យពូជសាសន៍របស់ពួកគេ»។

ការិយាល័យលោក Abbas បានអំពាវនាវឱ្យហាម៉ាស ដែលគ្រប់គ្រងហ្កាហ្សា ចាប់តាំងពីឆ្នាំ២០០៧មក គោរពតាមគោលជំហរផ្លូវការរបស់ជនជាតិប៉ាឡេស្ទីន និងកិច្ចផ្តួចផ្តើមរបស់ក្រុមប្រទេសអារ៉ាប់។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបជាមួយ ព្រះមហាក្សត្រហ៊្សកដានី និងប្រធានាធិបតីអេហ្ស៉ីប នៅទីក្រុងគែរ ជាទីដែលអ្នកទាំង៣ បានរួមគ្នាអំពាវនាវឱ្យអាជ្ញាធរប៉ាឡេស្ទីន ជាអ្នកគ្រប់គ្រងតំបន់ហ្កាហ្សា ប្រសិនបើសង្រ្គាមបញ្ចប់ទៅវិញ ហើយមិនឱ្យហាម៉ាស នៅមានតួនាទីណាមួយឡើយ ក្នុងអភិបាលកិច្ចក្រោយសង្រ្គាម។

អាជ្ញាធរប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅតំបន់ West Bank គឺគ្រប់គ្រងដោយចលនា Fatah របស់លោក Abbas ដែលជាគូប្រជែងយូរមកហើយ របស់ក្រុមហាម៉ាស៕
បន្ទាប់ពីការលុបចោលទីភ្នាក់ងារ USAID ព្រឹត្តិការណ៏នេះគេអាចចាត់ទុកថា វាជាកាលានុវត្តភាពមួយរបស់កម្ពុជាក្នុងការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីសង្គមស៊ីវិលរបស់ខ្លួនឆ្ពោះទៅរកគំនិតផ្តួចផ្តើម ដែលផ្តល់អាទិភាពដល់តម្រូវការក្នុងស្រុក និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ គំរូកិច្ចសហប្រតិបត្តិការអភិវឌ្ឍដូចជា កិច្ចសហប្រតិបត្តិការឡានឆាងមេគង្គ Lancang-Mekong Cooperation (LMC) ដែលផ្ដោតលើការកាត់បន្ថយភាពក្រីក្រ ការផ្លាស់ប្តូរវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព ផ្តល់នូវគំរូនៃវឌ្ឍនភាពរួមដែលគោរពអធិបតេយ្យភាពរដ្ឋជាសមាជិក។ ក្នុងបរិបទនេះ ចិននៅតែជាដៃគូសហការ ជាមួយកម្ពុជាមិនអាចខ្វះបាន និងប្ដេជ្ញាគាំទ្រដល់ការរីកចម្រើនរបស់កម្ពុជានិងជារៀងរហូត។

ស្ថានការណ៍នេះក៏អាចចាត់ទុកជាបទពិសោធន៍មួយសម្រាប់កម្ពុជា ក្នុងការឈ្វេងយល់ពីគំរូកិច្ចសហការក្នុងភាពជាមួយដៃគូជាមួយបរទេស។ ការអភិវឌ្ឍប្រកបដោយចីរភាពមិនអាចសម្រេចទៅបានតាមរយៈភាពជាដៃគូសម្ព័ន្ធមិត្តមិនច្បាស់លាស់ និងភ្ជាប់ទៅនឹងរបៀបវារៈនយោបាយក្រៅប្រទេសនោះទេ។ មាគ៌ាឆ្ពោះទៅមុខរបស់កម្ពុជាស្ថិតនៅក្នុងភាពជាដៃគូដែលគោរពអធិបតេយ្យភាពក្នុងការសម្រេចចិត្តដោយស្វ័យភាព ផ្តល់អាទិភាពដល់វឌ្ឍនភាពជាក់ស្តែង និងប្រកបដោយបរិយាបន្ន។ នៅពេលដែលរបត់ ភូមិសាស្ត្រនយោបាយប្រែប្រួល យុទ្ធសាស្រ្តរបស់ប្រទេសចិនដែលផ្អែកលើការអនុវត្តជាក់ស្តែង ការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងការគោរពចំពោះអធិបតេយ្យភាព នៅតែឈរជាជម្រើសដែលអាចទុកចិត្តបាននៅក្នុងស្ថានការណ៍នៃការប្រែប្រួលគំរូជំនួយរបស់លោកខាងលិច។
សម្រាប់អង្គការក្រៅរដ្ឋាភិបាលដែលកំពុងតែត្រូវសម្របខ្លួនទៅនឹងតថភាពមួយនេះ ភាពចាំបាច់នោះគឺត្រូវតម្រង់ទិសបេសកកម្មរបស់ពួកគេឡើងវិញឆ្ពោះទៅរកដំណោះស្រាយមួយដែលស្របទៅនឹងបរិបទក្នុងប្រទេស ដោយផ្ដល់ការជឿទុកចិត្តទៅលើគោលនយោបាយក្នុងប្រទេសជាជាងម្ចាស់ជំនួយបរទេស។ ការធ្វើដូច្នេះ កម្ពុជាអាចបណ្ដុះបរិយាកាសសង្គមស៊ីវិលមួយដែលបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្លួនយ៉ាងពិតប្រាកដ និងពង្រឹងចក្ខុវិស័យអភិវឌ្ឍន៍ជាតិរបស់ខ្លួនផងដែរ៕ អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ

អត្ថបទដែលជាប់ទាក់ទង