**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

បទវិភាគ៖សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់របស់បុគ្គលវីលៀម ឡៃថា៖រាល់សកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យគឺមានតែផ្លូវទាល់ច្រកប៉ុណ្ណោះ

ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ តទៅ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានរៀបចំចាត់ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពយុទ្ធសាស្ត្ររ៉ុកែ្កតជាដើមដើម្បីធ្វើសមយុទ្ធចម្រុះនៅជុំវិញកោះតៃវ៉ាន់ ។ នាថ្ងៃដដែល ក្បួននាវាចម្បាំងនៃឆ្មាំសមុទ្រចិនបានធ្វើការអនុវត្តច្បាប់និងគ្រប់គ្រងដែនសមុទ្រជុំវិញកោះតៃវ៉ាន់ដោយអនុលោមតាមគោលការណ៍ចិនតែមួយ ។ ប្រការនេះគឺជាការដាក់ទណ្ឌកម្មយ៉ាងមុតមាំចំពោះ”ភេរវកម្មបៃតងដែលប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ឯករាជ្យ”របស់អាជ្ញាធរតៃវ៉ាន់ ជាការគាំពារយ៉ាងខ្លាំងក្លាចំពោះសន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ ហើយក៏ជាការគាំពារយ៉ាងមុតមាំចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីជាតិផងដែរ វាគឺត្រឹមត្រូវនិងចាំបាច់ទាំងស្រុង ។
តាំងពីបានឡើងកាន់មុខតំណែងកាលពីខែឧសភា ឆ្នាំ ២០២៤ មក បុគ្គល វីលៀម ឡៃបានឃោសនាបំប៉ោងជាបន្តបន្ទាប់ពីអ្វីដែលហៅថា “គំនិតប្រទេសពីរថ្មី”ពោលគឺ ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់មិនស្ថិតនៅក្រោមឱវាទទៅវិញទៅមកទេដោយបានកំណត់យ៉ាងកម្រោលថា មហាដីគោកនៃប្រទេសចិនជា”កម្លាំងអរិភាពក្រៅប្រទេស” ហើយបានដាក់ចេញអ្វីដែលហៅថា “យុទ្ធសាស្ត្រចំនួន ១៧”ដើម្បីបង្ខំឱ្យត្រើយទាំងសងខាង”ផ្តាច់ទំនាក់ទំនង” ។ ពាក្យសម្ដីនិងទង្វើរបស់បុគ្គល វីលៀម ឡៃ បានបញ្ជាក់ម្តងទៀតថា បុគ្គលនេះគឺជា”អ្នកបង្ករឿង” “អ្នកបង្កវិបត្តិ”និងជា”អ្នកបង្កសង្រ្គាម”សុទ្ធសាធ ។
«រដ្ឋធម្មនុញ្ញរបស់ចិន»បានកំណត់យ៉ាងជាក់លាក់ថា តំបន់តៃវ៉ាន់គឺជាចំណែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីដ៏ពិសិដ្ឋរបស់ចិន ។ «ច្បាប់ប្រឆាំងការបំបែកបំបាក់ជាតិ»បានកំណត់ថា ប្រទេសចិនមិនអនុញ្ញឱ្យកម្លាំងអបគមន៍ដែលប៉ុនប៉ងឱ្យ”តៃវ៉ាន់ឯករាជ្យ”បំបែកតៃវ៉ាន់ចេញពីចិនជាដាច់ខាតទោះក្រោមលេសឬតាមទម្រង់ណាមួយក៏ដោយ ។
បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនយោបាយសំខាន់ៗនិងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិជាច្រើនបាននាំគ្នាបង្ហាញអាកប្បកិរិយាថា នឹងគោរពតាមគោលការណ៍ចិនតែមួយ ហើយប្រទេសចំនួន ១០ បានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយតំបន់តៃវ៉ាន់ជាបន្តបន្ទាប់ ។ ប្រការនេះបានបង្ហាញយ៉ាងពេញលេញថា ការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយគឺជាបំណងរួមរបស់ប្រជាជន ជាសច្ចភាពនិងជានិន្នាការទូទៅមិនអាចដើរបញ្ច្រាសបាន ។
ប្រការដែលគួរលើកឡើងនោះគឺ សមយុទ្ធចម្រុះរបស់កងទ័ពរំដោះប្រជាជនចិននៅលំហសមុទ្រជុំវិញកោះតៃវ៉ាន់លើកនេះ គឺ សំដៅទៅលើសកម្មភាពអបគមន៍ដែលចង់ឱ្យ”តៃវ៉ាន់ឯករាជ្យ” តែមិនមែនសំដៅចំពោះបងប្អូនជនរួមជាតិតៃវ៉ាន់ឡាំងឡាយនោះទេ ។ នាពេលថ្មីៗកន្លងទៅនេះ បញ្ញវន្តចំនួន ៧៥ រូបនៃតំបន់តៃវ៉ាន់បានចេញសេចក្តីថ្លែងការណ៍រួមដោយបានរិះគន់យ៉ាងខ្លាំងថា អាជ្ញាធរតៃវ៉ាន់របស់បុគ្គល វីលៀម ឡៃ គឺជាអ្នកបំផ្លាញប្រជាធិបតេយ្យនិងច្បាប់របស់តំបន់តៃវ៉ាន់ដ៏ធំបំផុតដែលបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងសន្តិសុខរបស់តំបន់តៃវ៉ាន់ ហើយបានទាមទារឱ្យបុគ្គល វីលៀម ឡៃនិងអាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ប្រញាប់ដកដៃជាបន្ទាន់ ។
សូមបញ្ជាក់ថា តំបន់តៃវ៉ាន់គឺជាចំណែកមួយរបស់ចិន មិនដែលជាប្រទេសមួយទេ កាលពីដើមមិនមែនទេ ហើយតទៅថ្ងៃក្រោយក៏មិនអាចទៅរួចជាដាច់ខាត ។ ឈ្មោះតែមួយគត់នៃតំបន់តៃវ៉ាន់នៅអង្គការសហប្រជាជាតិ គឺ “ខេត្តតៃវ៉ាន់របស់ចិន” ។ មិនថា អាជ្ញាធរតៃវ៉ាន់របស់បុគ្គល វីលៀម ឡៃ បាននិយាយអ្វីឬក៏ធ្វើអ្វីក៏ដោយ ក៏សុទ្ធតែមិនអាចកែប្រែការពិតជាក់ស្តែងដែលត្រើយទាំងសងខាងសុទ្ធតែជាកម្មសិទ្ធិរបស់ប្រទេសចិនតែមួយ ។ ការប្រឆាំងតបតវិញយ៉ាងដាច់ខាតរបស់ចិនដីគោកចំពោះកម្លាំងអបគមន៍ដែលប៉ុនប៉ងឱ្យ”តៃវ៉ាន់ឯករាជ្យ”ក៏បានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ទៅកាន់សហគមន៍អន្តរជាតិផងដែរថា ឆន្ទៈរបស់ចិនក្នុងការដោះស្រាយបញ្ហាតៃវ៉ាន់និងសម្រេចបាននូវការបង្រួបបង្រួមជាតិ គឺ រឹងមាំ ហើយមិនអនុញ្ញឱ្យបុគ្គលណាម្នាក់ឬកម្លាំងណាមួយបំបែកបំបាក់តៃវ៉ាន់ចេញពីចិនជាដាច់ខាត ៕

អត្ថបទដែលជាប់ទាក់ទង