**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា

គ្រោះរញ្ជួយដីដ៏ខ្លាំងសម្បើមបានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា ខណៈសំណង់អគារជាច្រើនបានបាក់ដួលរលំទីក្រុងម៉ាន់ដាឡេជាទីក្រុងធំទី២របស់ប្រទេសនេះ

ណៃពិដោ៖ គ្រោះរញ្ជួយដីដ៏ខ្លាំងសម្បើមបានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា នៅរសៀលថ្ងៃសុក្រទី២៨ ខែមីនានេះ ខណៈសំណង់អគារជាច្រើនបានបាក់ដួលរលំ ជាពិសេសនៅក្នុងទីក្រុងម៉ាន់ដាឡេជាទីក្រុងធំទី២របស់ប្រទេសនេះ។ ទន្ទឹមនឹងនោះ ប្រទេសថៃកំពុងរងគ្រោះខ្លាំងមិនចាញ់ភូមាផងដែរ ខណៈដែលវៀតណាមកំពុងភ័យបុកពោះ។

គ្រោះរញ្ជួយដីមានកម្រិត៧,៧រ៉ិចទ័រ និងមានជម្រៅ១០គីឡូម៉ែត្រ បាននាំឱ្យប្រទេសកំពុងមានវិបត្តិស្រាប់នេះរងទុក្ខបន្ថែមទៀត។ ជាក់ស្តែង ចំណុចកណ្តាលនៃការរញ្ជួយដីនេះមានចម្ងាយប្រហែល១៧,២គីឡូម៉ែត្រពីទីក្រុងម៉ាន់ដាឡេ ដែលមានប្រជាជនប្រហែល១,៥លាននាក់។ សំណង់អាគារបានបាក់រលំ និងកម្ទេចកម្ទីថ្មបានរាយរប៉ាត់រប៉ាយពាសពេញផ្លូវក្នុងទីក្រុង។ សូម្បីតែស្ពានដ៏ចំណាស់សម័យអាណានិគម ដែលលាតសន្ធឹងលើទន្លេឆ្លងទន្លេអ៊ីរ៉ាវ៉ាឌី តភ្ជាប់តំបន់ម៉ាន់ដាឡេ និងស៊ើហ្គាំង ក៏ត្រូវបានបាក់រលំខ្ទិចខ្ទីដោយគ្រោះរញ្ជួយដីនេះផងដែរ។

មន្ត្រីនាយកដ្ឋានសេវាពន្លត់អគ្គិភ័យមីយ៉ាន់ម៉ាបានប្រាប់រ៉យទ័រថា៖ «យើងបានចាប់ផ្តើមប្រតិបត្តិការស្វែងរកជុំវិញទីក្រុងយ៉ាំងហ្កោន ដើម្បីពិនិត្យរកអ្នកស្លាប់ និងការខូចខាត។ រហូតមកដល់ពេលនេះ យើងមិនទាន់មានព័ត៌មាននៅឡើយទេ»។

គួរជម្រាបថា ប្រជាជនបាននាំគ្នាបានរត់ជាន់ជើងគ្នាចាកចោលផ្ទះសម្បែង ខណៈសំណង់អគារជាច្រើនជាន់បានដួលរលំនៅចំពោះមុខពួកគេស្រស់ៗតែម្ដង។ សាក្សីបានអះអាងថា មនុស្សជាច្រើនបានជាប់នៅខាងក្នុងនៃគំនរថ្មអាគារថ្មបាក់បែក ក្រោយអាគារធំៗទាំងនោះបានបាក់រលំសង្កត់ពីលើ។

ក្រៅពីនេះ សំណង់អគារ​នានាក៏​បានបាក់រលំ និង​ញ័រ​រញ្ជួយផង​ដែរ​ក្នុង​រាជធានីបាងកក ប្រទេសថៃ ដែលមានចម្ងាយ​ប្រហែល១០០០គីឡូម៉ែត្រ ខណៈមនុស្សជាច្រើនរត់រកទីតាំងសុវត្ថិភាព ស្របពេលអគារកំពុងសាងសង់មួយមាន​កម្មករ​ប្រមាណ​៥០​នាក់បានស្រុតរលំស្រស់ៗ ដោយមានតែ៧​នាក់ប៉ុណ្ណោះ​​បាន​រត់​ចេញរួចខ្លួន។ យ៉ាងណា មនុស្ស​ចំនួន៤៣​នាក់កំពុង​ជាប់​នៅ​ក្នុងសាកសព​អគារ។ គួរជម្រាបថា ប្រជាជននៅទូទាំងរដ្ឋធានីហាណូយកំពុងភ័យស្លន់ស្លោ ដោយសារសំណង់អាគារនានាក្នុងប្រទេសវៀតណាមបានញ័ររញ្ជួយ ខណៈមនុស្សម្នារធ្វើការទាំងអារម្មណ៍មិននៅក្នុងខ្លួន។

គួរបញ្ជាក់ថា គ្រោះរញ្ជួយ​ដី​ដ៏សាហាវនេះ បានវាយ​ប្រហារខ្លាំងជាងគេលើប្រទេស​មីយ៉ាន់ម៉ា ​និងថៃ ខណៈវៀតណាមរងឥទ្ធិពលតិចជាងគេ។

អត្ថបទដែលជាប់ទាក់ទង