**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

រដ្ឋបាលប្រធានាធិបតីអាមេរិក ប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុថ្មីចំនួន៧៣លានដុល្លារដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា

វ៉ាស៊ីនតោន៖ រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី២៧មីនាថា ខ្លួននឹងផ្តល់ជំនួយហិរញ្ញវត្ថុថ្មីចំនួន៧៣លានដុល្លារដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា តាមរយៈកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ចំពេលមានការព្រួយបារម្ភថា ការកាត់បន្ថយជំនួយអាចធ្វើឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរដល់ប្រជាជនគ្មានរដ្ឋដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិក លោកស្រី ថាំមី ប្រ៊ូស (Tammy Bruce) បានបញ្ជាក់នៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គម X ថា៖ «ការគាំទ្រផ្នែកអាហារ និងអាហារូបត្ថម្ភតាមរយៈកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ នឹងផ្តល់ជំនួយផ្នែកអាហារ និងអាហារូបត្ថម្ភដែលត្រូវការជាចាំបាច់សម្រាប់មនុស្សជាងមួយលាននាក់»។

ការប្រកាសនេះកើតឡើងនៅពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោកកាត់បន្ថយយ៉ាងខ្លាំង ចំពោះជំនួយបរទេសដែលជាផ្នែកមួយនៃរគោលនយោបាយ «America First» របស់លោក និងកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយ ដើម្បីកាត់បន្ថយការចំណាយរបស់សហព័ន្ធ ក៏ដូចជារុះរើផ្នែកខ្លះនៃរដ្ឋាភិបាលសហរដ្ឋអាម៉េរិក។ រដ្ឋធានីវ៉ាស៊ីនតោន គឺជាអ្នកផ្តល់ជំនួយធំបំផុតដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានរួមចំណែកជិត២,៤ពាន់លានដុល្លារចាប់តាំងពីឆ្នាំ២០១៧។ នេះបើយោងតាមក្រសួងការបរទេសអាម៉េរិក។ ប៉ុន្តែការបង្កកមូលនិធិនាពេលថ្មីៗនេះ បន្ទាប់ពីលោក ត្រាំ ចូលកាន់តំណែងក្នុងខែមករា បានបង្ខំឱ្យមន្ទីរពេទ្យយ៉ាងតិចចំនួន៥ កាត់បន្ថយសេវាកម្ម។

ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនពីរបានព្រមានថា ឱនភាពថវិកានឹងទប់ស្កាត់ការផ្ដល់អាហារូបត្ថម្ភសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសបង់ក្លាដែស ដែលបានភៀសខ្លួនចេញពីអំពើហិង្សានៅប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេលប្រាំបីឆ្នាំកន្លងមកនេះ។ ជនភៀសខ្លួនមានការព្រួយបារម្ភថា ការកាត់បន្ថយនឹងធ្វើឱ្យភាពអត់ឃ្លានកាន់តែអាក្រក់ កាត់បន្ថយការថែទាំសុខភាពធ្ងន់ធ្ងរ និងជំរុញឱ្យមានឧក្រិដ្ឋកម្មកាន់តែច្រើន។ អង្គការសហប្រជាជាតិ និងដៃគូជាង១០០ កំពុងស្វែងរកថវិកាប្រមាណជិត១ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយសង្គ្រោះអាយុជីវិតនៅឆ្នាំនេះ សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណ១,៥លាននាក់ ដែលកំពុងរស់នៅក្នុងប្រទេសបង់ក្លាដែស។

អត្ថបទដែលជាប់ទាក់ទង