**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

រដ្ឋាភិបាលថៃ បង្ហាញថា ខ្លួនបើកចំហក្នុងការរួមបញ្ចូលមតិយោបល់ ដែលស្នើឱ្យមានការបន្ធូរបន្ថយ ដែលរារាំងពលរដ្ឋក្នុងស្រុកចូលភ្នាល់នៅកាស៊ីណូ

បាងកក៖ អ្នកឆ្លើយតបភាគច្រើនលើសលប់ នៅក្នុងនីតិវិធីទទួលមតិសាធារណៈ បានគាំទ្រផែនការរបស់ប្រទេសថៃ ក្នុងការធ្វើឱ្យកាស៊ីណូមានភាពស្របច្បាប់ ដោយរដ្ឋាភិបាលថៃបង្ហាញថា ខ្លួនបើកចំហក្នុងការរួមបញ្ចូលមតិយោបល់ ដែលស្នើឱ្យមានការបន្ធូរបន្ថយរបាំង ដែលរារាំងប្រជាពលរដ្ឋក្នុងស្រុកចូលភ្នាល់នៅកាស៊ីណូ។

ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ថា ប្រហែល ៨០% នៃអ្នកឆ្លើយតបបានយល់ស្របជាមួយនឹងខ្លឹមសាររួម នៃសេចក្តីព្រាងច្បាប់ ដែលដាក់ឱ្យកាស៊ីណូក្លាយជាអាជីវកម្មស្របច្បាប់នេះ ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការបើកដំណើរការកាស៊ីណូ នៅខាងក្នុងកន្លែងកម្សាន្តធំៗ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយរដ្ឋាភិបាលថៃបានឱ្យដឹងថា មនុស្សជាង ៧ពាន់នាក់នាក់ បានបញ្ជូនមតិយោបល់ និងអនុសាសន៍របស់ពួកគេ នៅក្នុងអំឡុងពេលទទួលមតិយោបល់ជាសាធារណៈ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែកុម្ភៈដល់ថ្ងៃទី១៤ ខែមីនាដោយក្រសួងហិរញ្ញវត្ថុថៃ។

ប្រទេសថៃដែលពឹងផ្អែកលើវិស័យទេសចរណ៍ មានបំណងអនុម័តច្បាប់ ស្តីពីកាស៊ីណូដ៏ចម្រូងចម្រាសនៅឆ្នាំនេះ ដើម្បីទាក់ទាញការវិនិយោគ ពីបរទេសកាន់តែច្រើន និងបង្កើនប្រាក់ចំណូលពន្ធ ស្របពេលដែលដោះស្រាយកន្លែងភ្នាល់ល្បែង ខុសច្បាប់ផងដែរ។ ប៉ុន្តែចំណាត់ការនេះត្រូវបានរិះគន់ដោយក្រុមប្រឆាំង និងក្រុមដែលកំពុងប្រយុទ្ធប្រឆាំងនឹងការញៀនល្បែង ក្នុងចំណោមប្រជាជនថៃ ដោយពួកគេនិយាយថា កាស៊ីណូនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់អាជីវកម្មធំៗ និងក្រុមហ៊ុនបរទេស។

ក្រុមហ៊ុនភ្នាល់ល្បែងនៅទូទាំងពិភពលោក បានធ្វើយុទ្ធនាការអស់រយៈពេលជាយូរមកហើយ ដោយទាមទារឱ្យមានការដាក់អាជីវកម្មកាស៊ីណូ ជាអាជីវកម្មស្របច្បាប់នៅប្រទេសថៃ ដែលជាគោលដៅទេសចរណ៍កំពូលមួយ របស់ពិភពលោក។

ក្រុមហ៊ុន Galaxy Entertainment Group Ltd. និងក្រុមហ៊ុន MGM Resorts International ត្រូវបានគេនិយាយថា កំពុងសិក្សាពីឱកាសដ៏មានសក្ដានុពលនៅក្នុងប្រទេសថៃ ដើម្បីរៀបចំផែនការទប់ទល់នឹងភាពមិនច្បាស់លាស់ ក្នុងទីក្រុងម៉ាកាវ។

ក្រុមហ៊ុន Las Vegas Sands Corp. បាននិយាយថា ខ្លួនចាប់អារម្មណ៍ក្នុងការពង្រីកអាជីវកម្មកាស៊ីណូ នៅក្នុងប្រទេសថៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

អត្ថបទដែលជាប់ទាក់ទង