**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ជប៉ុន និងចិន ប៉ះទង្គិចគ្នាជាថ្មីកាលពីថ្ងៃទី២៤មីនា

តូក្យូ៖ ជប៉ុន និងចិន បានប៉ះទង្គិចគ្នាជាថ្មីកាលពីថ្ងៃទី២៤មីនា ដោយរាជធានីតូក្យូចោទប្រកាន់រដ្ឋធានីប៉េកាំង​ថា បានចេញសេចក្តីថ្លែងការណ៍មួយដកស្រង់សម្តីនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គេរូ អ៊ីស៊ីបា ក្នុងអំឡុងពេលកិច្ចប្រជុំកាលពីសប្តាហ៍មុនជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ។

ការពិភាក្សានៅរាជធានីតូក្យូត្រូវបានចាត់ទុកថា ជាឱកាសមួយដើម្បីកែលម្អទំនាក់ទំនងរវាងប្រទេសទាំងបី ប្រឆាំងនឹងពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក សកម្មភាពមីស៊ីលរបស់កូរ៉េខាងជើង និងសង្គ្រាមអ៊ុយក្រែន។

សេចក្តីប្រកាសមួយរបស់ក្រសួងការបរទេសចិន រាយរាប់ថា លោក អ៊ីស៊ីបា និយាយថា ជប៉ុនគោរពគោលជំហររបស់ភាគីចិន ដូចដែលបានរៀបរាប់ដោយលោក វ៉ាង ក្នុងអំឡុងកិច្ចប្រជុំ។

លោក វ៉ាង បានសង្កត់ធ្ងន់ថា ជប៉ុនគួរតែបំពេញការប្តេជ្ញាចិត្តនយោបាយសំខាន់ៗលើបញ្ហាប្រវត្តិសាស្ត្រ និងកោះតៃវ៉ាន់ ហើយថា រាជធានីតូក្យូគួរតែបញ្ជូនសញ្ញាត្រឹមត្រូវទៅកាន់ពិភពលោក ជាមួយនឹងអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ ប្រជាជន និងអនាគត។

នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ចិន ពាក់ព័ន្ធនឹងកិច្ចប្រជុំនោះ។ ប៉ុន្តែជប៉ុនបានច្រានចោលចំពោះខ្លឹមសារនេះ។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី  និយាយថា៖«ប្រទេសជប៉ុនបានតវ៉ាចំពោះភាគីចិន និងបានស្នើសុំឱ្យដកចេញនូវសេចក្តីថ្លែងការណ៍មិនត្រឹមត្រូវភ្លាមៗ។ វាជាការសោកស្ដាយដែលសេចក្តីប្រកាសខុសពីការពិតត្រូវបានដាក់ចេញ»។

កិច្ចពិភាក្សាកាលពីថ្ងៃចុងសប្តាហ៍មុនបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលដ៏កម្រមួយនៅក្នុងខែឧសភា ឆ្នាំមុនក្នុងរដ្ឋធានីសេអ៊ូល ហើយបានធ្វើឡើងមុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសជប៉ុនដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តាគីស៊ី អ៊ីវ៉ាយ៉ា  បាននិយាយថា លោក វ៉ាង និងលោក ឆូ ថេយ៉ុល  រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានផ្លាស់ប្ដូរទស្សនៈដោយស្មោះត្រង់លើកិច្ចសហប្រតិបត្តិការត្រីភាគី និងកិច្ចការអន្តរជាតិក្នុងតំបន់ ហើយបានបញ្ជាក់ថា នឹងជំរុញកិច្ចសហប្រតិបត្តិការតម្រង់ទិសនាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង