**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អេហ្ស៉ីបលើកឡើងនូវសំណើថ្មីមួយដែលមានគោលបំណងស្ដារបទឈប់បាញ់ហ្កាហ្សាឡើងវិញ

Reuters៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters អេហ្ស៉ីបបានលើកឡើងនូវសំណើថ្មីមួយដែលមានគោលបំណងស្ដារបទឈប់បាញ់ហ្កាហ្សាឡើងវិញ ខណៈអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាស របស់អ៉ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោច ៦៥នាក់ នៅទូទាំងតំបន់ហ្កាហ្សា ក្នុងរយៈពេល២៤ម៉ោងគិតត្រឹមថ្ងៃចន្ទ ទី២៤ ខែមីនា។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពសន្តិសុខដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាសំណើរបស់អេហ្ស៉ីបត្រូវបានធ្វើឡើងកាលពីសប្ដាហ៍មុន ពោលបន្ទាប់ពីអំពើហិង្សាផ្ទុះកក្រើកឡើងវិញ ក្រោយអ៉ីស្រាអែលចាប់ផ្ដើមការវាយប្រហារតាមផ្លូវអាកាស និងការវាយលុកថ្មើរជើងឡើងវិញប្រឆាំងនឹងក្រុមហាម៉ាស កាលពីថ្ងៃទី១៨ ខែមីនា ដោយបិទបញ្ចប់ភាពស្ងប់ស្ងាត់ជាង២ខែ ក្នុងសង្រ្គាមចាយពេលជាង១៥ខែមកនេះ។

តាមប្រភពដែល Reuters ទទួលបាន សំណើរបស់អេហ្ស៉ីបបានអំពាវនាវឱ្យក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល ៥នាក់ជារៀងរាល់សប្ដាហ៍ ហើយអ៉ីស្រាអែលវិញត្រូវអនុវត្តដំណាក់កាលទី២ នៃបទឈប់បាញ់បន្ទាប់ពីមួយសប្ដាហ៍ដំបូង។

ហាម៉ាសមកទល់នឹងពេលនេះ មានចំណាប់ខ្មាំង ៥៩នាក់នៅក្នុងដៃ ក្នុងនោះមាន២៤នាក់ត្រូវបានគេជឿជាក់ថានៅរស់រានមានជីវិត។ ទាំងអាមេរិក និងហាម៉ាសបានយល់ព្រមទទួលយកសំណើរបស់អេហ្ស៉ីប តែខាងអ៉ីស្រាអែលមិនទាន់ឆ្លើយតបនៅឡើយទេ។ ប៉ុន្តែ ភ្លាមៗក្រុមហាម៉ាសមិនទាន់បានទទួលស្គាល់ជុំវិញសំណើរបស់អេហ្ស៉ីបនៅឡើយទេ។

គួរបញ្ជាក់ថា ក្រុមមន្ត្រីសុខាភិបាលក្នុងតំបន់ហ្កាហ្សា បាននិយាយថាការទម្លាក់គ្រាប់បែក និងការផ្លោងគ្រាប់របស់អ៉ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជិត ៧០០នាក់ ក្នុងនោះមានស្រ្តី និងកុមារ យ៉ាងហោច ៤០០នាក់ ចាប់តាំងពីថ្ងៃទី១៨ ខែមីនាមក ខណៈក្រុមមន្ត្រីហាម៉ាសអះអាងថាមន្ត្រីនយោបាយជាន់ខ្ពស់ និងក្រុមមន្ត្រីសន្តិសុខរបស់ខ្លួនជាច្រើននាក់ក៏ត្រូវបានសម្លាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង