យន្តហោះគ្មានមនុស្សបើកយោធា និងឧទ្ធម្ភាគចក្រធ្លាក់នៅអាកាសយានដ្ឋានកងទ័ពកូរ៉េ ពុំមានរាយការណ៍ថាមានមនុស្សស្លាប់នោះទេ

សេអ៊ូល៖ យន្តហោះគ្មានមនុស្សបើកយោធា និងឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់នៅអាកាសយានដ្ឋានកងទ័ពក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃច័ន្ទ ដោយគ្មានអ្នករងរបួស នេះបើយោងតាមការផ្សាយក្នុងស្រុក YTN និងទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។
វាត្រូវបានគេរាយការណ៍ថា នៅម៉ោងប្រហែល ១:០០រសៀល ម៉ោងក្នុងស្រុក (០៤០០ GMT) ដែលយន្តហោះគ្មានមនុស្សបើកបានធ្លាក់ចូលទៅក្នុងឧទ្ធម្ភាគចក្រដែលបានចុះចតនៅអាកាសយានដ្ឋាន Yangju ចម្ងាយប្រហែល ៣០គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានីសេអ៊ូល។
យន្តហោះគ្មានមនុស្សបើក និងចង្រ្កានត្រូវបានបំផ្លាញ បន្ទាប់ពីមានការឆាបឆេះ ប៉ុន្តែមិនមានការរាយការណ៍ពីមនុស្សស្លាប់នោះទេ។
សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុនៃគ្រោះថ្នាក់នេះ។
