**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា

ឥទ្ធិពលនៃគោលនយោបាយបើកចំហររបស់ចិនចំពោះសេដ្ឋកិច្ចសាកល

ខែមីនា ឆ្នាំ២០២៥ ជាពេលវេលានៃការរៀបចំ “មហាសន្និបាតសភាទាំងពីរ” របស់ចិន ដែលមកពីពាក្យពេញថា “មហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន”និង “មហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន” ជារៀងរាល់ឆ្នាំ ប្រទេសចិនបានបើកកិច្ចប្រជុំពេញអង្គជាបន្តបន្ទាប់គ្នា ក្នុងមួយអាណត្តិមានចំនួន ៥ ឆ្នាំ។ ក្នុងពេលបើក “មហាសន្និបាតសភាទាំងពីរ” អ្នកតំណាង “មហាសន្និបាតសភាទាំងពីរ” នឹងធ្វើការប្រមូលនិងរៀបចំមតិ និង សំណូមពរដែលទទួលបានពីប្រជាជន ហើយបញ្ជូនទៅឱ្យមជ្ឈឹមបក្ស។
មហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន គឺជាស្ថាប័នសិទ្ធិអំណាចកំពូលរបស់ប្រទេសចិន។ នៅប្រទេសចិន ប្រជាជនជ្រើសរើសតំណាងរបស់ខ្លួនតាមរយៈការបោះឆ្នោតដោយប្រជាធិបតេយ្យ ហើយបង្កើតបានជាមហាសន្និបាតសភាតំណាងប្រជាជន ដើម្បីប្រមូលផ្ដុំការអនុវត្តសិទ្ធិអំណាចរបស់រដ្ឋ។

ពិភពលោកនៅចាំបានយ៉ាងច្បាស់ថា ប្រធានរដ្ឋចិនបានអធិប្បាយគ្រប់ជ្រុងជ្រោយ ពោរពេញដោយភក្តីភាពក្នុងកិច្ចកសាងប្រទេសចិនប្រកបដោយវិបុលភាព ឧត្តមភាព និង លក្ខណៈពិសេសនៃប្រជាធិបតេយ្យ របស់ប្រជាជនក្នុងដំណើរការទាំងមូល និងបានចង្អុលបង្ហាញទិសដៅសម្រាប់អភិវឌ្ឍប្រព័ន្ធនយោបាយប្រជាធិបតេយ្យ និង សេដ្ឋកិច្ចសង្គមនិយមបែបចិនក្នុងយុគសម័យថ្មី។ បទពិសោធន៍របស់ប្រទេសចិនលើ ប្រព័ន្ធមហាសន្និបាតទាំង២នេះ ត្រូវបានបណ្តាប្រទេសនានាបាននិងកំពុងឈ្វេងយល់ រៀនសូត្រ ចែករំលែក និងបង្កើនការតាមដានយ៉ាងយកចិត្តទុកដាក់ ជាពិសេសប្រធានបទសំខាន់នៃការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសចិន ដែលនឹងត្រូវប្រសូតចេញពីមហាសន្និបាតសភាទាំងពីរ ក្នុងឆ្នាំ២០២៥នេះ។

ជាលទ្ធផល យើងមើលឃើញថា ផលិតផលក្នុងស្រុកសរុបរបស់ចិនក្នុងឆ្នាំ២០២៤ សម្រាប់ប្រជាជនម្នាក់ៗ បានកើនដល់ប្រមាណ $13,000 ដុល្លារអាមេរិក ដែលកំណើននេះ មានល្បឿនលឿនគួរឱ្យកត់សម្គាល់ ដែលអាចធ្វើឱ្យពិភពលោកមើលឃើញនូវ ការអភិវឌ្ឍរបស់ចិនតាមរយៈការបើកចំហរសេដ្ឋកិច្ច មានការជឿជាក់លើមាគ៌ាទំនើបកម្មសង្គមនិយមតាមបែបផែនចិន ព្រោះមហាសន្និបាតទាំងពីរនេះ គឺជាមាគ៌ាដ៏ត្រឹមត្រូវប្រកបដោយចក្ខុវិស័យបើកចំហរ កម្រិតខ្ពស់ ទូលាយ និង មានឋាមភាព រួមចំណែកក្នុងការដឹកនាំប្រទេស និង ប្រជាជាតិចិនឆ្ពោះទៅរកភាពជឿនលឿន ក្នុងសាកលលោក។

ការដាក់ចេញនូវគោលនយោបាយ និង យុទ្ធសាស្រ្តនានានៃមហាសន្និបាតសភាទាំងពីរ បានដឹកនាំឱ្យប្រទេសចិនមានការអភិវឌ្ឍ និង រីកចម្រើនគួរឱ្យកត់សម្គាល់ជាពិសេសលើវិស័យសេដ្ឋកិច្ច ក្នុងខណៈដែលពិភពលោកកំពុងជួបប្រទះនូវភាពមិនប្រាកដច្បាស់នៃការលូតលាស់ផ្នែកសេដ្ឋកិច្ច និង ការបង្កនូវភាពតានតឹងដល់វិស័យពាណិជ្ជកម្ម ដែលបានកំណត់ដោយលោក ត្រាំ ។ កម្លាំងចលករផលិតកម្ម ក្នុងវិស័យសេដ្ឋកិច្ចចិន ក៏នៅតែមានឋាមពលខ្ពស់នៅក្នុងការវិលទៅមុខមិនរាថយក្នុងបរិបទនៃភាពមិនប្រាកដច្បាស់ ក៏ដូចជាក្នុងបរិបទនៃសំពាធពាណិជកម្មផងដែល ដែលទាំងនេះ យើងវិភាគឃើញថា សុទ្ធតែបានកើតចេញពីការកំណត់គោលនយោបាយ និង គោលជំហររបស់ចិនតាមរយៈមហាសន្នបាទទាំងពីររបស់ចិន។

យើងខ្ញុំយល់ថា មហាសន្និបាតទាំងពីររបស់ចិន ជាមហាសន្នបាតដ៏មានសារសំខាន់បំផុតមួយសម្រាប់ប្រទេសចិន ក៏ដូចជាបណ្តាប្រទេសនានាលើសាកលលោក យកគំរូតាម ដើម្បីធ្វើការស្តាប់មតិរបស់ប្រជាជន និង កំណត់គោលនយោបាយអាទិភាពបានត្រឹមត្រូវ សម្រាប់បង្កើននូវភាពស៊ាំ សម្រាប់សេដ្ឋកិច្ចក្នុងដំណាក់បច្ចុប្បន្ននេះ ៕
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

អត្ថបទដែលជាប់ទាក់ទង