**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

រាជរដ្ឋាភិបាលកម្ពុជា ឲ្យក្រុមហ៊ុន EnerCam Resources Corp របស់កាណាដា ​បន្តសិក្សាស្រាវជ្រាវរុករកប្រេង និងឧស្ម័ននៅប្លុក VIII នៅលើដែនគោក ក្នុងខេត្តចំនួន៥

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល នៅឆ្នាំ២០២២ បានសម្រេចផ្តល់អាជ្ញាប័ណ្ណឱ្យដល់ក្រុមហ៊ុន EnerCam Resources Corp​ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Angkor Resources របស់ប្រទេសកាណាដា ​ធ្វើការសិក្សាស្រាវជ្រាវរុករកប្រេង និងឧស្ម័ននៅប្លុក VIII (ប្លុក៨) ដែលជាប្លុកនៅលើដែនគោក ស្ថិតក្នុងខេត្តចំនួន៥របស់កម្ពុជា។
ប្លុក VIII ​គ្រប់ដណ្តប់លើខេត្តកំពង់ស្ពឺ កោះកុង ព្រះសីហនុ កំពត និងកែប ដែលមានផ្ទៃក្រឡាប្រហែល ៥ពាន់គីឡូម៉ែត្រការ៉េ។​

តាមច្បាប់ប្រេងកាត អាជ្ញាប័ណ្ណរុករកប្រេង និងឧស្ម័ននេះមានរយៈពេល៣០ឆ្នាំ ក្នុងនោះ៧ឆ្នាំសម្រាប់រយៈពេលសិក្សាស្រាវជ្រាវ ដើម្បីកំណត់អាចមានប្រេង ឬឧស្ម័ន អាចធ្វើពាណិជ្ជកម្មដែរ ឬទេ? តែក្រុមហ៊ុនអាចស្នើសុំពន្យារការស្រាវជ្រាវបាន ៣ឆ្នាំ ប្រសិនបើមានការចាំបាច់ណាមួយកើតឡើង។

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន EnerCam Resources Corp បានចេញសេចក្តីប្រកាសព័ត៌មាន ខ្លួនត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចជាលាយលក្ខណ៍អក្ស ឱ្យបន្តសកម្មភាពរុករកប្រេងកាត និងឧស្ម័ននៅប្លុក VIII ហើយជាថ្មីម្តងទៀត តាមរយៈការទទួលបានសិទ្ធិនេះ ក្រុមហ៊ុនបានសន្យា នឹងជួយកម្ពុជាអាចទទួលបានឯករាជ្យភាពនៃប្រភពថាមពល លែងពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈ ក្នុងពេលអនាគត។

តាមរយៈក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានជូនដំណឹងដល់ក្រុមហ៊ុន EnerCam Resources ដែលមានមូលដ្ឋាននៅប្រទេសកាណាដា ដោយកំណត់ឱ្យក្រុមហ៊ុននេះ បំពេញកាតព្វបង់ថវិកាដែលមិនទាន់បំពេញ និងអនុវត្តន៍ផែនការស្វែងរុករកប្រេង និងឧស្ម័ន នៅតំបន់ដែលបានព្រមព្រៀងគ្នា ដែលបានកាលពីឆ្នាំ២០២២ បន្ទាប់ពីក្រុមហ៊ុនពន្យារពេលប្រមាណជាង ២ឆ្នាំ។

លោកបញ្ជាក់ថា «ដោយសារផលប៉ះពាល់នៃវិបត្តិកូវីដ១៩ បញ្ហាសេដ្ឋកិច្ចសកល បញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងមជ្ឈឹមបូព៌ាផងដែរ​ បានធ្វើឱ្យសកម្មភាពរបស់ក្រុមហ៊ុន EnerCam Resources មានផលប៉ះពាល់ ដែលបានអូសបន្លាយពេលវេលា។ រហូតមកដល់ពេលនេះ ក្រសួងរ៉ែ និងថាមពល បានឯកភាពលើផែនការស្វែងរុករករបស់ក្រុមហ៊ុននេះ សម្រាប់ឆ្នាំ២០២៥ ដើម្បីឱ្យក្រុមហ៊ុនបំពេញកាតព្វកិច្ចហិរញ្ញវត្ថុកន្លងមកផង និងបន្តធ្វើសកម្មភាពសិក្សាស្វែងរុករកប្រេង និងឧស្ម័នផងដែរ ក្រុមហ៊ុនអាចមានរយៈពេលស្វែងរុករករយៈពេល៧ឆ្នាំ ហើយអាចពន្យារពេលបាន៣ឆ្នាំ ហើយបើសិនរកឃើញថាមានប្រេង ឬឧស្ម័នថាអាចមានលក្ខណៈជាពាណិជ្ជកម្ម ក្រុមហ៊ុនអាចឈានការធ្វើអាជីវកម្មនៅពេលខាងមុខ»។

គួរជម្រាបថា តំបន់សម្រាប់ការរុករកប្រេងនៅកម្ពុជា ត្រូវបានបែងចែកជាង២៥ប្លុក ក្នុងនោះ ៦ ប្លុកនៅក្នុងសមុទ្រ និង១៩ ប្លុកនៅលើដែនគោក​៕

អត្ថបទដែលជាប់ទាក់ទង