ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីសិក្សានិងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីសិក្សានិងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ព្រមទាំងបានធ្វើសេចក្ដីរាយការណ៍ដោយសង្ខេបអំពីលទ្ធផលការងារសាងសង់ ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំ និងកំណត់ទិសដៅការងារអនុវត្តបន្ត។
ក្នុងកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធានអង្គភាពមកពីក្រសួង ស្ថាប័ន និងឯកឧត្តមអភិបាលខេត្តកណ្ដាល ដែលជាសមាជិកគណៈកម្មការអន្តរក្រសួងខាងលើ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប ៕

