**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

កូរ៉េខាងត្បូង ចោទប្រកាន់អ្នកបើកបរយន្តហោះពីរនាក់ ពីបទធ្វេសប្រហែស ចំពោះការទម្លាក់គ្រាប់បែកដោយចៃដន្យលើភូមិមួយ អំឡុងពេលសមយុទ្ធហ្វឹកហ្វឺន

សេអ៊ូល៖ ក្រុមអ្នកស៊ើបអង្កេតយោធាកូរ៉េខាងត្បូង បានចោទប្រកាន់អ្នកបើកបរយន្តហោះពីរនាក់ ពីបទធ្វេសប្រហែសព្រហ្មទណ្ឌ ចំពោះការទម្លាក់គ្រាប់បែកដោយចៃដន្យលើភូមិមួយកាលពីសប្តាហ៍មុន ក្នុងអំឡុងពេលសមយុទ្ធហ្វឹកហ្វឺនដែលបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់២៩នាក់បានរងរបួស និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើន។

បញ្ជាការស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ក្រសួង បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកស៊ើបអង្កេតក្រសួងការពារជាតិបានបញ្ជាក់ថា កំហុសរបស់អ្នកបើកយន្តហោះនៅពេលពួកគេបានបញ្ចូលកូអរដោណេទៅក្នុងប្រព័ន្ធយន្តហោះ គឺជាកត្តាផ្ទាល់នៅពីក្រោយនៃការទម្លាក់គ្រាប់បែកដោយចៃដន្យ។ បញ្ជាការបន្តថា អ្នកបើកយន្តហោះត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសព្រហ្មទណ្ឌ បង្កគ្រោះថ្នាក់ដល់រាងកាយ ដោយបន្ថែមការស៊ើបអង្កេតលើឧប្បត្តិហេតុកំពុងបន្ត។ គ្រាប់បែកចំនួន៨គ្រាប់ត្រូវបានទម្លាក់ចេញពីយន្តហោះចម្បាំងពីរគ្រឿង ហើយបានធ្លាក់លើភូមិមួយក្នុងទីក្រុង Pocheon ក្បែរព្រំដែនជាមួយប្រទេសកូរ៉េខាងជើង។ តំបន់ជាច្រើននៅក្នុងក្រុង Pocheon និងតំបន់ជិតខាង មានកន្លែងហ្វឹកហាត់ប្រើប្រាស់ដោយយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក។

អ្នកស្រុកជាច្រើនបានត្អូញត្អែរអំពីហានិភ័យសុវត្ថិភាពដែលអាចកើតមាន និងការរំខានពីអង្គភាពយោធា ដែលកំពុងត្រូវបានចល័តនៅក្នុងតំបន់នេះ។ មន្ត្រីក្រសួងនិយាយថា អ្នកបើកយន្តហោះទាំងពីរនាក់ត្រូវបានដកចេញពីកាតព្វកិច្ចហោះហើរ ហើយការត្រួតពិនិត្យឡើងវិញនៃវិញ្ញាបនប័ត្របេសកកម្មហោះហើររបស់ពួកគេ ក៏ត្រូវបានកំណត់ឡើងវិញ។ នាយសេនាធិការកងទ័ពអាកាស បានសុំទោសចំពោះឧបទ្ទវហេតុនេះ ហើយសន្យាថា នឹងពិនិត្យឡើងវិញនូវនីតិវិធីបេសកកម្មដើម្បីការពារឧប្បត្តិហេតុស្រដៀងគ្នានេះ។ ប្រទេសផ្តាច់ការកូរ៉េខាងជើង ដែលតែងតែបរិហារសមយុទ្ធយោធាដោយយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក បានលើកឡើងថា ឧបទ្ទវហេតុនេះបង្ហាញពីហានិភ័យនៃសមយុទ្ធ ដែលបង្កឱ្យមានជម្លោះប្រដាប់អាវុធ ដោយលើកឡើងពីលទ្ធភាពដែលគ្រាប់បែកអាចទម្លាក់នៅភាគខាងជើងនៃព្រំដែន៕

អត្ថបទដែលជាប់ទាក់ទង