**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី

ស្វែងយល់ពីប្រតិបត្តិការពន្លត់អគ្គិភ័យឆ្នាំ២០២៤ និងការលះបង់របស់មន្រ្តី មានទាំងរបួសធ្ងន់ និងស្រាល!

ភ្នំពេញ៖ មន្ត្រីនគរបាល បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះដែលជួបគ្រោះថ្នាក់បណ្ដាលឱ្យមានរបួសក្នុងពេលចេញប្រតិបត្តិការពន្លត់អគ្គិភ័យឆ្នាំ២០២៤ មានចំនួន៨នាក់ ក្នុងនោះរបួសធ្ងន់៣នាក់ និងស្រាល៥នាក់។ នេះបើតាមរបាយការណ៍ លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ។

បើតាមលោកឧត្តមសេនីយ៍ឯក ក្នុងពេលកើតមានគ្រោះអគ្គិភ័យម្ដងៗ មន្រ្តីនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចាត់ទុកបេសកកម្មពន្លត់ និងសង្គ្រោះអាយុជីវិតប្រជាជនជាអាទិភាពបំផុត រហូតពេលខ្លះ ពួកគាត់ត្រូវប្រថុយគ្រោះថ្នាក់ដើម្បីប្ដូរមកវិញនូវសុវត្ថិភាពជនរងគ្រោះដែលកំពុងជាប់ខ្លួនក្រោមអំណាចភ្លើងឆេះសន្ធោសន្ធៅ។

នៅពេលមានកម្លាំងណាម្នាក់រងរបួស ទោះធ្ងន់ ឬស្រាលក៏ដោយ លោកឧត្តមសេនីយ៍ឯក បានឱ្យដឹងថា ថ្នាក់ដឹកនាំ និងអង្គភាព បានគិតគូយ៉ាងគ្រប់ជ្រុងជ្រោយ ទាំងការសង្គ្រោះ ព្យាបាល និងការឧបត្ថម្ភគាំទ្រដល់ក្រុមគ្រួសារ យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធានាផ្ដល់កក់ក្ដៅ និងការលើកទឹកចិត្ត ខណៈមន្រ្តីដែលបានលះបង់សុវត្ថិភាពផ្ទាល់ខ្លួនដើម្បីសេចក្ដីសុខប្រជាជន និងមន្រ្តីដែលមានស្នាដៃល្អក្នុងការងារបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ក៏ទទួលបានការលើកទឹកចិត្តជាបន្តបន្ទាប់ដូចគ្នាដែរ។

ក្នុងឆ្នាំ២០២៤ មានអគ្គិភ័យកើតឡើង ចំនួន១.០៣៥លើក បើធៀបនឹងឆ្នាំ២០២៣ មានចំនួន៧៦៦លើក កើនឡើង២៦៩លើក។ ហេតុការណ៍អកុសលនេះ បានបណ្ដាលឱ្យខូចខាតទ្រព្យសម្បតិ្តជាអាទិ៍ ឆេះផ្ទះចំនួន ៦១៥ខ្នង តូបលក់ដូរ៦៥៨តូប ឃ្លាំង ២៤ខ្នង រោងចក្រ១១ខ្នង រថយន្ត៤៦គ្រឿង  ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។ បើតាមលោកឧត្តមសេនីយ៍ឯក នេត វន្ថា មូលហេតុបង្កឱ្យមានអគ្គិភ័យ រួមមាន ឆ្លងចរន្តអគ្គិសនី មាន៤៤៥លើក ស្មើនឹង៤៥,៥៩% ប្រើប្រាស់ភ្លើង មាន៣១៧លើក ស្មើ៣២,៤៧% និងផ្ទុះឃ្លាំងគ្រាប់ ១លើក ស្មើនឹង០,១០%។

គួរកត់សម្គាល់ថា ក្នុងពេលចេញប្រតិបត្តិការម្ដង ក្រុមការងារស្ម័គ្រចិត្ត និងកងកម្លាំងនគរបាល ពន្លត់អគ្គិភ័យនៅទូទាំងប្រទេសតែងតែជួបបញ្ហាប្រឈមមួយចំនួនដូចជា សំណង់មិនរៀបរយ ផ្លូវចង្អៀត អ្នកបើករយានយន្តគ្រប់មធ្យោបាយមិនផ្តល់សិទ្ធិអាទិភាពដល់រថយន្តពន្លត់អគ្គិភ័យ និងបង្កឱ្យមានការស្ទះចរាចរណ៍ ទឹកមិនគ្រប់គ្រាន់ ហើយមានចម្ងាយឆ្ងាយពីកន្លែងអគ្គិភ័យ ខណៈការយល់ដឹងរបស់ប្រជាពលរដ្ឋចំពោះវិធានការពន្លត់អគ្គិភ័យបឋមនៅមានកម្រិតនៅឡើយ។ នេះបើតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ឯកដដែល។

លោកឧត្ដមសេនីយ៍ឯក ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទូទៅបង្កើនការប្រុងប្រយ័ត្ន និងត្រូវត្រៀមឧបករណ៍ សម្ភារៈពន្លត់អគ្គិភ័យបឋម មានដូចជា បំពង់ពន្លត់អគ្គិភ័យ ធុងទឹក ដីខ្សាច់ ភួយ បាវ ប៉ែល ត្រសេះ ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ  ត្រូវទុកដាក់សារធាតុងាយឆេះ ឬងាយផ្ទុះគ្រប់ប្រភេទរួមមាន ប្រេងឥន្ទនៈ ហ្គាស ឬឧស្ម័នឱ្យបានត្រឹមត្រូវ ឬដាក់ឱ្យឆ្ងាយពីប្រភពភ្លើង ឬប្រភពកម្ដៅ ហើយមុនពេលចេញពីផ្ទះត្រូវតែបិទប្រព័ន្ធអគ្គិសនី និងពន្លត់ភ្លើងចង្ក្រាន ចង្ក្រានហ្គាសឬឧស្ម័ន ទៀន ធូប ឱ្យបានត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង