**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»

ទូតឥណ្ឌូនេស៊ី៖ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងប្រជាជន និងប្រជាជនឱ្យកាន់ស្និទ្ធស្នាល

ភ្នំពេញ៖ ឯកឧត្ដម សាន់តូ ដារម៉ូស៊ូម៉ារតូ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ អាចជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងប្រជាជន និងប្រជាជនឱ្យកាន់ស្និទ្ធស្នាល។

នៅក្នុងជំនួបជាមួយអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្ដម ប៉ែន កុសល្យ នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៥ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានលើកទឹកចិត្តឱ្យនិស្សិតខេត្តត្បូងឃ្មុំ ស្វែងរកឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសឥណ្ឌូនេស៊ី។

ជាការឆ្លើយតប ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងខេត្តត្បូងឃ្មុំ និងប្រទេសឥណ្ឌូនេស៊ី ក្នុងភាពជាបងប្អូនក៏អាចជួយពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

នៅក្នុងឱកាសនោះសហគមន៍ឥស្លាមនៅក្នុងខេត្តត្បូងឃ្មុំ បានបង្ហាញឱកាសដ៏ល្អសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើផលិតផលហាឡាល រួមមានម្ហូបអាហារ ម៉ូដសម្លៀកបំពាក់ និងទេសចរណ៍។ នេះបើតាមឯកឧត្ដមសាន់តូ ដារម៉ូស៊ូម៉ារតូ។

ឯកអគ្គរដ្ឋទូតបានស្វាគមន៍សំណើររបស់អភិបាលខេត្ត ប៉ែន កុសល្យ ដើម្បីអនុញ្ញាតឱ្យផលិតផលឥណ្ឌូនេស៊ី ដែលមានវិញ្ញាបនបត្រហាឡាល ចូលរួមបង្ហាញនៅក្នុងពិធីបុណ្យអុំទូកខេត្តត្បូងឃ្មុំឆ្នាំ២០២៥នេះ។ លោកអភិបាលក៏បានលើកទឹកចិត្តដល់វិនិយោគិនឥណ្ឌូនេស៊ី មកអភិវឌ្ឍន៍ និងវិនិយោគ លើវិស័យកសិកម្មដ៏មានសក្តានុពលរបស់ខេត្តត្បូងឃ្មុំផងដែរ។

នៅដំណើរទស្សនកិច្ចក្នុងខេត្តត្បូងឃ្មុំនេះ ឯកឧត្ដម សាន់តូ ក៏បានជួបប្រជុំពិភាក្សាជាមួយប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ លោក សុខ ហ៊ាង និងសមាជិកសភាដទៃទៀត។ ឯកឧត្ដមឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា «កិច្ចប្រជុំនេះមានតម្លៃសម្រាប់ខ្ញុំក្នុងការស្វែងយល់បន្ថែមអំពីឱកាសអាជីវកម្ម និងបញ្ហាប្រឈមនៅខេត្តត្បូងឃ្មុំ ដែលនេះជាការផ្តល់នូវមូលដ្ឋានសម្រាប់ការបង្កើតកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ»។

បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្ដម សាន់តូ បានទៅទស្សនាចម្ការស្វាយចន្ទី ដើម្បីស្វែងយល់អំពីសក្តានុពលនៃការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ឥណ្ឌូនេស៊ី។ ឯកឧត្ដមក៏បានស្វែងយល់អំពីទីផ្សារក្នុងស្រុក និងសង្កេតឃើញថា មានសក្តានុពលខ្លាំងសម្រាប់ផលិតផលឥណ្ឌូនេស៊ី ដែលអាចចូលទៅកាន់ទីផ្សារក្នុងខេត្តត្បូងឃ្មុំនេះ។

សូមជម្រាបថា ជំនួបរវាងឯកអគ្គរដ្ឋទូត និងអភិបាលខេត្តត្បូងឃ្មុំនេះ គឺជាផ្នែកមួយនៃកម្មវិធី «រ៉ាម៉ាដានសាហ្វារី» របស់លោកឯកអគ្គរដ្ឋទូត ដែលចូលមកខេត្តចំនួនពីរ ដែលមានម៉ូស្លីមច្រើនគឺ ខេត្តកំពង់ចាម និងត្បូងឃ្មុំ។ ក្នុងកិច្ចពិភាក្សា ឯកឧត្ដមទាំងពីរបានពិភាក្សាពីវិធីសាស្ត្រផ្សេងៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសឥណ្ឌូនេស៊ី និងខេត្តត្បូងឃ្មុំ៕

អត្ថបទដែលជាប់ទាក់ទង