**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

លោកត្រាំ អាចនឹងជជែកជាមួយប្រធានាធិបតីរុស្ស៊ី នៅសប្ដាហ៍នេះ បន្ទាប់ពីអ៊ុយក្រែន យល់ព្រមទទួលយកសំណើបទឈប់បាញ់មួយរបស់អាមេរិក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី១១ ខែមីនា បាននិយាយថាលោកអាចនឹងជជែកជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពី អ៊ុយក្រែន បានយល់ព្រមទទួលយកសំណើបទឈប់បាញ់មួយរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ត្រាំ ក៏បានលើកឡើងផងដែរថាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងត្រូវបានអញ្ជើញឱ្យត្រឡប់មកកាន់សេតវិមានសាជាថ្មី បើទោះជាមេដឹកនាំទាំង២ធ្លាប់ឈ្លោះប្រកែកគ្នា កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅក៏ដោយ។ នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរថាតើរូបលោកនឹងជជែកជាមួយលោក ពូទីន ក្នុងសប្ដាហ៍នេះឬ? លោក ត្រាំ បានឆ្លើយថា «ពិតណាស់ ខ្ញុំគិតដូច្នេះ ដែរ»។

ដោយឡែក នៅពេលត្រូវបានសាកសួរថាតើលោក ហ្សេលេនស្គី នឹងត្រឡប់មកកាន់សេតវិមានជាថ្មីវិញឬ? ប្រធានាធិបតីអាមេរិករូបនេះបាននិយាយថាប្រាកដណាស់ លោក ហ្សេលេនស្គី នឹងត្រូវ បានអញ្ជើញ ហើយនៅពេលត្រូវបានសួរពីលទ្ធភាពនៃបទឈប់បាញ់ទាំងស្រុងមួយនៅអ៊ុយក្រែន លោក ត្រាំ បានគូសបញ្ជាក់ថា «ពិតណាស់ ខ្ញុំសង្ឃឹមថាវានឹងសម្រេចបាននៅប៉ុន្មានខាងមុខនេះ ហើយ ខ្ញុំពិតជាចង់ឃើញ»។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយខាងលើរបស់លោក ត្រាំ ធ្វើឡើង ក្រោយក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន បានជួបពិភាក្សាគ្នាក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជាទីដែលសហរដ្ឋអាមេរិកបានយល់ព្រមចាប់ផ្ដើម ការផ្ដល់ជំនួយយោធា និងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ឡើងវិញជាមួយអ៊ុយក្រែន ខណៈអ៊ុយក្រែនបាននិយាយថានឹងយល់ព្រមទទួលយកសំណើបទឈប់បាញ់មួយមានរយៈពេល៣០ថ្ងៃ របស់សហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង