**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម

ក្រុមហ៊ុន Reliance Jio ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន SpaceX ដើម្បីនាំយកសេវាអ៊ីនធឺណិតផ្កាយរណបល្បឿនលឿនរបស់ Starlink ទៅកាន់ឥណ្ឌា

បរទេស៖ ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ឥណ្ឌា Reliance Jio បាននិយាយនៅព្រឹកថ្ងៃពុធសប្តាហ៍នេះថា ខ្លូនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋីលោក Elon Musk ដើម្បីនាំយកសេវាអ៊ីនធឺណិតផ្កាយរណបល្បឿនលឿនរបស់ Starlink ទៅកាន់ប្រទេសឥណ្ឌា។ ខណៈកិច្ចសហការនេះ ត្រូវបានឃើញថាកើតឡើងក្រោយមួយថ្ងៃ បន្ទាប់ពីកិច្ចព្រមព្រៀងស្រដៀងគ្នាដោយក្រុមហ៊ុនគូប្រជែង Bharti Airtel។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។

យោងតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា ភាពជាដៃគូនេះមានគោលបំណងពង្រីកការចូលប្រើអ៊ីនធឺណិតនៅទូទាំងប្រទេសឥណ្ឌា ជាពិសេសនៅតំបន់ដាច់ស្រយាល ដោយប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបរបស់ Starlink ហើយក៏ជាវិធីសាស្រ្តដែលធ្វើឱ្យក្រុមហ៊ុនអាមេរិកទទួលបានការយល់ព្រមពីរដ្ឋាភិបាលឥណ្ឌា ដើម្បីចាប់ផ្តើមប្រតិបត្តិការនៅទីនោះ។

Reliance Jio ត្រូវបានគេស្គាល់ឈ្មោះជាផ្លូវការថា Reliance Jio Infocomm Limited (RJIL) គឺជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ប្រទេសឥណ្ឌា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Jio Platforms ដែលមានទីស្នាក់ការកណ្តាលនៅ Navi Mumbai។ Jio គឺជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តធំជាងគេនៅក្នុងប្រទេសឥណ្ឌា និងជាប្រតិបត្តិករប្រទេសតែមួយ (single-country operator) ធំជាងគេទីពីរនៅលើពិភពលោក ដោយបម្រើអតិថិជនជាង ៤៦៣ លាននាក់។

គួរជម្រាបថា ភាពជាដៃគូរវាងក្រុមហ៊ុន Reliance Jio និង SpaceX, Jio Platform បានគូសបញ្ជាក់ថា បុត្រសម្ព័ន្ធរបស់ខ្លួននឹងផ្តល់ជូនឧបករណ៍ Starlink តាមរយៈបណ្តាញលក់រាយដ៏ទូលំទូលាយរបស់ខ្លួន និងវេទិកាអនឡាញ ហើយវាក៏នឹងផ្តល់ការគាំទ្រការដំឡើងសម្រាប់ឧបករណ៍ទាំងនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង