**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ព្រះវិហារថ្មី និងសមិទ្ធផលមួយចំនួន ក្នុងវត្តមណីរតនារាម ក្នុងក្រុងពោធិ៍សាត់ មានតម្លៃជាង ១លានដុល្លារ ត្រូវបានធ្វើបុណ្យឆ្លង បញ្ចុះខណ្ខសីមា និងកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់

ភ្នំពេញ៖ ព្រះវិហារថ្មី (ឧបោសថាគារ) និងសមិទ្ធផលមួយចំនួន ក្នុងវត្តមណីរតនារាម ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាគំនិតផ្តួចផ្តើមឡើងរបស់ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ដែលមានតម្លៃជាង១លានដុល្លារ ត្រូវបានធ្វើពិធីបុណ្យឆ្លង បញ្ចុះខណ្ខសីមា និងកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក សួន រិនឌី លេខាធិការគណៈកម្មការទី១ នៃរដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអតីតអភិបាលរងខេត្តពោធិ៍សាត់ និងលោកស្រី។

ពិធីនេះបានការអញ្ជើញជាកិត្តិយស ពីសំណាក់ ឯកឧត្ដម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា ព្រមទាំងបានការចូលរួមពីលោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការ គណ:កម្មការអាចារ្យវត្ត យាយជី តាជី ជនពិការកំបុតដៃទាំងពីរដែលអញ្ជើញមកពីទូទាំងប្រទេស ប្រជាពុទ្ធបរិស័ទ លោកគ្រូអ្នកគ្រូ ក្រុមយុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

បើតាមឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា ដំបូងឡើយ វត្តមណីរតនារាម មានឈ្មោះថា មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន (មជ្ឈមណ្ឌលអប់រំព្រះពុទ្ធសាសនា) មានទីតាំងនៅក្នុងវត្តកែវសុវណ្ណ ឃុំបន្ទាយដី ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ដើម្បីពង្រីកមណ្ឌលអប់រំឱ្យទូលំទូលាយ ងាយស្រួលដល់អ្នកសិក្សា ប្រតិបត្តិ និងជាទីគង់នៅសិក្សា របស់ព្រះសង្ឃផងនោះ គណៈកម្មការបានផ្តួចផ្តើមគំនិត បង្កើតឱ្យមានមណ្ឌលសិក្សាមួយដោយឡែក នៅទីតាំងនេះ។ ដោយទឹកចិត្តសទ្ធាជ្រះថ្លារបស់លោក ជុក ម៉ិលសន្តិភាព និងឧបាសិកា ជា កែវមុនី លោកបានបរិច្ចាគដីស្រែរបស់លោក ប្រគល់ជូនគណៈកម្មការសម្រាប់សាងសង់ ជាមណ្ឌលសិក្សា ហើយបានស្នើសុំបង្កើតមណ្ឌលអប់រំព្រះពុទ្ធសាសនា និងបានប្តូរទីតាំងមជ្ឈមណ្ឌលអប់រំព្រះពុទ្ធសាសនា ពីវត្តកែវសុវណ្ណមកសាងសង់លើទីតាំងថ្មី ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១០ មកឈ្មោះពុទ្ធសាសនមណ្ឌលមណីរត្ន រួចប្តូរជាមណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន និងបន្តប្តូរមកជាវត្តមណីរតនារាមវិញ។

ឯកឧត្ដមអភិបាលខេត្តបន្តថា ក្រោមកិច្ចដឹកនាំផ្តួចផ្តើមរបស់ភិក្ខុវជិរប្បញ្ញោ សាន សុជា និងមានការឧបត្ថម្ភពីសប្បុរសជន ជិតឆ្ងាយក្នុង និងក្រៅប្រទេស បានកសាង និងទទួលបានសមិទ្ធផលជាច្រើនបន្តបន្ទាប់។ ចំពោះសមិទ្ធផលដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺព្រះវិហារថ្មីស្រឡាងដ៏ល្អប្រណិត ដែលបានកសាងឡើងដោយ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដើម្បីចូលរួមចំណែក ក្នុងវិស័យព្រះពុទ្ធសាសនា ទុកជាកេរ្តិ៍តំណែល និងជាប្រវត្តិសាស្ត្រ សម្រាប់កូនខ្មែរគ្រប់ជំនាន់ បានគោរពប្រណិបត្តិ។

អ្នកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានឱ្យដឹងថា ព្រះវិហារ (ឧបោសថាគារ) បានចាប់ផ្តើមកសាង នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ក្រោមចិក្ខដឹកនាំរបស់ភិក្ខុវ ជិរប្បញ្ញោ សាន សុជា ជាចៅអធិការវត្តក្នុងកាលណោះ និងដោយរូបលោក ព្រមទាំងភរិយាផ្ទាល់។ ព្រះវិហារនេះមានខឿនបីជាន់ ដោយយកតាមរចនាបទវិមានឯករាជ្យ រចនាបទបុរាណ ជាពិសេសរចនាបទវត្តភ្នំដូនពេញ សារមន្ទីរជាតិ ព្រះបរមរាជវាំង និងច្រកមុខប្រាសាទអង្គរវត្តទិសខាងលិច។ អ្នកឧកញ៉ាបណ្ឌិតបន្តថា ថវិកាដែលត្រូវចំណាយសាងសង់ព្រះវិហារ គឺសរុបអស់ទឹកប្រាក់ ១,១១២,៨៩២.៣៦ដុល្លារ ក្នុងនោះថវិការបស់លោក និងភរិយាលោក ព្រមទាំងឧកញ៉ា លោក លោកស្រី ជាញាតិមិត្ត សរុបចំនួន៦២៨,១២៧.៣៦ដុល្លារ ក្រៅពីនោះគឺថវិកាដែលពុទ្ធបរិស័ទ ក្នុងនិងក្រៅប្រទេសចូលរួម។

ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ក៏បានជម្រាបជូនអំពីមូលនិធិអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា ដែលបានខិតខំកៀរគរថវិកា និងសម្ភារៈបំពាក់ដៃ ជូនដល់ជនពិការកំបុតដៃទាំងពីរទូទាំងប្រទេស ដើម្បីជួយសម្រាលនូវទុក្ខលំបាកដល់ពួកគាត់។ កន្លងមកមូលនិធិខាងលើ បានផ្ដល់ថវិកាជាច្រើនលើកច្រើនសារមកហើយ ក្នុងមួយឆ្នាំៗ ជាក់ស្តែងក្នុងថ្ងៃនេះ ជាលើកទី១៥ និងជាឆ្នាំទី១៥ ដែលមូលនិធិនេះ បន្តផ្តល់ជូនថវិកា និងសម្ភារ ដើម្បីផ្ដល់ជាដើមទុនដល់ជនពិការកំបុតដៃទាំងពីរនៅទូទាំងប្រទេស សរុបចំនួន៣២៧នាក់ យកទៅប្រកបមុខរបរចិញ្ចឹមជីវិត និងបន្ដការសិក្សា ដោយក្នុងម្នាក់ៗទទួលបាន ថវិកា១លានរៀល អាវយឺត១ និងអាហារ១កញ្ចប់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម សួន រិនឌី លេខាធិការគណៈកម្មការទី១ នៃរដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអតីតអភិបាលរងខេត្តពោធិ៍សាត់ បានលើកឡើងថា សមិទ្ធផលដែលសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ នាថ្ងៃនេះ នៅក្នុងវត្តមណីរតនារាម គឺបានបង្ហាញឱ្យឃើញពីកត្តាសុខសន្តិភាព ដែលមានសព្វថ្ងៃ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តមរតកដឹកនាំ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។

ឯកឧត្ដមបានបន្តថា ព្រះពុទ្ធសាសនា គឺបានដើរតួយ៉ាងសំខាន់ ដល់ការអភិឌ្ឍន៍សង្គមជាតិ និងជាមជ្ឈមណ្ឌល ក្នុងការអប់រំមនុស្ស ឱ្យប្រព្រឹត្តតែអំពើល្អ ផ្ទុយទៅវិញព្រះពុទ្ធសាសនា ក៏ដូចជាសាសនាដ៏ទៃទៀត បានប្រសូត្រឡើង ក្នុងថ្ងៃតែមួយ ពេលវេលាតែមួយ គឺនៅថ្ងៃ០៧ មករា ១៩៧៩ ក្រោយរបបសាហាវព្រៃផ្សៃយុងឃ្នង ប៉ុល ពល។ ហើយពិតណាស់ថា បើគ្មានសុខសន្តិភាពទេ យើងក៏គ្មានឱកាសបានប្រារព្ធពិធី និងមើលការអភិវឌ្ឍន៍ដូចសព្វថ្ងៃនោះដែរ។

ឯកឧត្ដមបានកោតសរសើរ ដល់សប្បុសជន ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ពិសេសអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមចំណែកយ៉ាងធំធេង ជួយកសាងព្រះវិហារ (ឧបោសថាគារ) បម្រើដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យមានការរីកចម្រើន ហើយដែលយើងទាំងអស់គ្នា ជាអ្នកកាន់ព្រះពុទ្ធសាសនា តែងគោរពប្រតិបត្តិ៕

អត្ថបទដែលជាប់ទាក់ទង