**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន លោកសាស្រ្តាចារ្យ កាំមីកូ អាគីអូ ទីប្រឹក្សា JICA ផ្នែកគោលនយោបាយមូលដ្ឋាន នៃក្រសួងមហាផ្ទៃ**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ

Apple – Meta នឹងត្រូវប្រឈមមុខ ការផាកពិន័យពីអឺរ៉ុប ជុំវិញការចោទប្រកាន់ថាបានបំពានច្បាប់ទីផ្សារឌីជីថល

បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple និង​ Meta ត្រូវបានគេរាយការណ៍មកថា នឹងត្រូវប្រឈមមុខនឹងការផាកពិន័យពីសហភាពអឺរ៉ុប ជុំវិញការចោទប្រកាន់ថាបានបំពានច្បាប់ទីផ្សារឌីជីថល (DMA) ក្នុងគោលបំណងចង់ពង្រឹងអំណាចរបស់ពួកគេឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។​

ក្រុមហ៊ុនលំដាប់ខ្នាតយក្សទាំងពីរនេះ បានស្ថិតក្រោមការត្រួតពិនិត្យដោយគណៈកម្មការអឺរ៉ុបចាប់តាំងពីឆ្នាំមុនមកម្លេះ ទាក់ទងនឹងការបំពានច្បាប់ទីផ្សារឌីជីថល ហើយអាចឈានដល់ការផាកពិន័យរហូតដល់ ១០% នៃប្រាក់ចំណូលប្រចាំឆ្នាំជាសកលរបស់ពួកគេ។​ ច្បាប់ទីផ្សារឌីជីថល (DMA)​ បានចូលជាធរមានក្នុងខែឧសភា ឆ្នាំ២០២៣ មានគោលបំណងគ្រប់គ្រងថាមពលរបស់ក្រុមហ៊ុនឌីជីថលធំៗ និងធានាឱ្យមានការប្រកួតប្រជែងដោយយុត្តិធម៌នៅក្នុងទីផ្សារឌីជីថល។

ប្រភពមិនបង្ហាញឈ្មោះបានឱ្យដឹងថា ការសម្រេចចុងក្រោយលើទំហំនៃការផាកពិន័យនៅមិនទាន់ត្រូវបានគេធ្វើឡើងនៅឡើយទេ ហើយស្ថានភាពអាចមានការផ្លាស់ប្តូរ។ តែយ៉ាងណា ការសម្រេចចិត្តត្រូវបានគេរំពឹងទុកថានឹងធ្វើឡើងក្នុងខែនេះតែម្តងស្រប​តាម​អ្វី​ដែលមន្ត្រីសហភាព​អឺរ៉ុប លោកស្រី Teresa Ribera បាន​ប្រាប់ Reuters កាល​ពី​ខែ​កុម្ភៈ ហើយទំហំនៃការផាកពិន័យនេះទំនងក្នុងចំនួនតិចតួចប៉ុណ្ណោះ ការធ្វើបែបនេះអាចជាការគំរាមក្រុមហ៊ុន Apple, Meta និងក្រុមហ៊ុនផ្សេងទៀតដែលចង់ទាមទារអំណាចគ្រប់គ្រងលើទីផ្សាររបស់ពួកគេ។
គួរជម្រាបថា ក្រុមហ៊ុន Apple និង Meta នៅមិនទាន់មានការឆ្លើយតបណាមួយទាក់ទិននឹងរបាយការណ៍ចុះផ្សាយចុងក្រោយនេះទេ។

ប៉ុន្តែបើយោងតាមរបាយការណ៍អនុលោមភាពដែលបានចេញផ្សាយកាលពីសប្តាហ៍មុន Meta បាននិយាយថា ទោះបីជាមានការខិតខំប្រឹងប្រែងរួមគ្នារបស់ខ្លួនក្នុងការអនុលោមតាមបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបក៏ដោយ ក្រុមហ៊ុននៅតែបន្តទទួលបានការទាមទារពីនិយតករដែលលើសពីអ្វីដែលត្រូវបានសរសេរនៅក្នុងច្បាប់៕

អត្ថបទដែលជាប់ទាក់ទង