**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

រុស្ស៊ី ចោទប្រកាន់អ្នកការទូតអង់គ្លេស ២រនាក់ ពីបទធ្វើចារកម្ម និងទុកពេល ២សប្តាហ៍ ដើម្បីចាកចេញពីប្រទេស

មូស្គូ៖ រុស្ស៊ីបានចោទប្រកាន់អ្នកការទូតអង់គ្លេសពីរនាក់ កាលពីថ្ងៃចន្ទទី១០មីនា ពីបទធ្វើចារកម្ម ហើយបានទុកពេលពីរសប្តាហ៍ដើម្បីចាកចេញពីប្រទេស។ ការណ៍នេះបង្ហាញពីការដាំក្បាលចុះនៃទំនាក់ទំនងការទូតរបស់រដ្ឋធានីមូស្គូជាមួយអឺរ៉ុប ទោះបីជាខ្លួនកំពុងចរចា ដើម្បីស្តារទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិកក៏ដោយ។

ក្រសួងការបរទេសរុស្ស៊ី បានកោះហៅតំណាងស្ថានទូតអង់គ្លេស ជុំវិញការបណ្តេញចេញ ហើយបានត្អូញត្អែរថា អ្នកការទូតទាំងនោះមិនត្រូវបានប្រកាសជាបុគ្គលិកនៃសេវាស៊ើបការណ៍សម្ងាត់របស់ចក្រភពអង់គ្លេសឡើយ។ ក្រសួងប្រកាសថា ខ្លួននឹងឆ្លើយតបដោយសប្បុរស ប្រសិនបើរាជធានីឡុងដ៍ឥឡូវនេះសម្រេចចិត្តបង្កើនភាពតានតឹង។

សេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី បានបញ្ជាក់ថា អ្នកការទូតអង់គ្លេសទាំងពីរនាក់បានផ្តល់ព័ត៌មានមិនពិតនៅពេលទទួលបានការអនុញ្ញាតឱ្យចូលប្រទេស ហើយខ្លួនបានកំណត់អត្តសញ្ញាណនៃការស៊ើបការណ៍សម្ងាត់ និងការងារវិទ្ធង្សនា ដែលពួកគេបានអនុវត្ត ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរុស្ស៊ី។ វិមានក្រឹមឡាំងអះអាងបន្ថែមថា សេវាចារកម្មរបស់រុស្ស៊ី កំពុងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ដើម្បីការពារសន្តិសុខជាតិ។

រដ្ឋធានីមូស្គូ បានខឹងសម្បារចំពោះការបន្តគាំទ្រផ្នែកយោធារបស់ចក្រភពអង់គ្លេសសម្រាប់អ៊ុយក្រែន និងការថ្លែងការណ៍ថ្មីៗរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀរ ស្តាមឺរ អំពីការដាក់ពង្រាយកងទ័ពរបស់អង់គ្លេសនៅលើដី និងយន្តហោះនៅលើអាកាស ក្នុងប្រទេសអ៊ុយក្រែនជាផ្នែកមួយនៃកម្លាំងរក្សាសន្តិភាពដ៏មានសក្តានុពល។ទំនាក់ទំនងរវាងអង់គ្លេស និងរុស្ស៊ី បានធ្លាក់ចុះដល់កម្រិតទាបក្រោយសង្គ្រាមត្រជាក់ ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនចាប់ផ្តើម។ អង់គ្លេស​ បាន​ចូល​រួម​ជា​បន្តបន្ទាប់​នៃ​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី និង​បាន​ផ្តល់​អាវុធ​ដល់​អ៊ុយក្រែន។ ការបណ្តេញចេញក៏កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីគណៈវិនិច្ឆ័យនៅរាជធានីឡុងដ៍ កាត់ទោសជនជាតិប៊ុលហ្គារីបីនាក់ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ពីបទធ្វើចារកម្មសម្រាប់ប្រទេសរុស្ស៊ី។

កាល​ពី​សប្តាហ៍​មុន តុលាការ​រុស្ស៊ី​ ក៏​បាន​កាត់ទោស​ឱ្យ​​បុរស​អង់គ្លេស​ម្នាក់​ដែល​បាន​ចាប់​ខ្លួន​ពេល​កំពុង​ជួយប្រយុទ្ធ​អ៊ុយក្រែន​ក្នុង​តំបន់ Kursk របស់​រុស្ស៊ី ជាប់​គុក១៩ឆ្នាំ។ ហើយនៅដើមខែកុម្ភៈ ចក្រភពអង់គ្លេសប្រកាសថា ខ្លួននឹងលុបចោលការទទួលស្គាល់អ្នកការទូតរុស្ស៊ី ជាការសងសឹកចំពោះទង្វើស្រដៀងគ្នាដែលធ្វើឡើងដោយរុស្ស៊ីកាលពីខែវិច្ឆិកាឆ្នាំមុន៕

អត្ថបទដែលជាប់ទាក់ទង