**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស

រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បិទកម្មវិធី៨៣ភាគរយ និងលុបចោលកិច្ចសន្យាចំនួន៥២០០នៅទីភ្នាក់ងារសហរដ្ឋអាម៉េរិក

វ៉ាស៊ីនតោន៖ លោក ម៉ាកូ រូប៊ីអូ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកបាននិយាយថា រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បិទកម្មវិធី៨៣ភាគរយ និងលុបចោលកិច្ចសន្យាចំនួន៥២០០នៅទីភ្នាក់ងារសហរដ្ឋអាម៉េរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ ឬហៅកាត់ជាភាសាអង់គ្លេសថា USAID ខណៈក្រសួងការបរទេសបានបញ្ចប់ការត្រួតពិនិត្យលើទីភ្នាក់ងារចែកចាយជំនួយទៅក្រៅប្រទេស។

លោក រូប៊ីអូ បញ្ជាក់នៅក្នុងការបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់គាត់ក្នុងបណ្តាញសង្គម X កាលពីថ្ងៃចន្ទទី១០ ខែមីនាថា៖«ការលុបចោលនេះ គឺជាផ្លូវការបន្ទាប់ពីការត្រួតពិនិត្យរយៈពេលប្រាំមួយសប្តាហ៍របស់ក្រសួងការបរទេស»។

លោក រូប៊ីអូ បន្តថា៖«កិច្ចសន្យាដែលបានចំណាយលុយរាប់សិបពាន់លានដុល្លារ ក្នុងកម្មវិធីដែលមិនបម្រើ ហើយករណីខ្លះថែមទាំងប៉ះពាល់ដល់ផលប្រយោជន៍ស្នូលរបស់ជាតិ ត្រូវលុបចោល»។

ប្រមុខការទូតរូបនេះបន្ថែមថា នៅក្នុងការពិគ្រោះយោបល់ជាមួយសភា យើងរក្សាទុក១៨ភាគរយនៃកម្មវិធីដែលនៅសល់(ប្រហែល១ពាន់កម្មវិធី) ឥឡូវនេះ ត្រូវបានគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាពនៅក្រោមក្រសួងការបរទេស។

លោកបន្ថែមថា៖«សូមអរគុណដល់នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) និងបុគ្គលិកឧស្សាហ៍ព្យាយាមរបស់យើង ដែលបានធ្វើការជាច្រើនម៉ោង ដើម្បីសម្រេចបាននូវកំណែទម្រង់មុនកាលកំណត់ និងជាប្រវត្តិសាស្ត្រនេះ»។ ការអរគុណទៅកាន់នាយកដ្ឋានប្រសិទ្ធភាពរបស់រដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍អំពីការប៉ះទង្គិចរវាងលោក រូប៊ីអូ និងលោក អេឡុន ម៉ាសក៍ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីសប្តាហ៍មុន ខណៈនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ដឹកនាំដោយមហាសេដ្ឋី អេឡុន ម៉ាសក៍។

នៅថ្ងៃដំបូងដែលលោកចូលកាន់តំណែង លោកប្រធានាធិបតី ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ បានបញ្ជាឱ្យផ្អាករយៈពេល៩០ថ្ងៃលើការទូទាត់ជំនួយបរទេសទាំងអស់។ ក្រុមជំនួយបានជួបភាពចលាចល ហើយបុគ្គលិករាប់ពាន់នាក់ត្រូវបានដាក់ឱ្យឈប់សម្រាក ឬបណ្តេញចេញ។

លោក ត្រាំ បានប្រគល់ដាវអាជ្ញាសឹកឱ្យទីប្រឹក្សាជិតស្និទ្ធរបស់ខ្លួន ជាមួយនឹងការរុះរើទីភ្នាក់ងារ USAID។ ទន្ទឹមនឹងនេះ អង្គការជំនួយបរទេសរបស់សហរដ្ឋអាម៉េរិក បានប្តឹងរដ្ឋបាលលោក ត្រាំ ជុំវិញការបង្កកមូលនិធិរបស់ខ្លួន ហើយថា..ពួកគេជំពាក់ប្រាក់ច្រើនជាង៦៧១លានដុល្លារសម្រាប់ការងារកន្លងមក។ តុលាការសហព័ន្ធបានបញ្ជាឱ្យបង់ប្រាក់តាមកាលកំណត់នៅថ្ងៃចន្ទ៕

អត្ថបទដែលជាប់ទាក់ទង