សម្តេចធិបតី៖ នៅកម្ពុជា ភាពជាអ្នកដឹកនាំរបស់ស្រ្តី គឺមានការកើនឡើងខ្ពស់ទាំងរដ្ឋ និងឯកជន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជា ភាពជាអ្នកដឹកនាំរបស់ស្រ្តី គឺមានការកើនឡើងខ្ពស់ទាំងរដ្ឋ និងឯកជន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា នៅវិទ្យាស្ថាន វ៉ាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានសម្តែងមោទនភាពចំពោះភាពរីកចម្រើនរបស់ ស្រ្តីដែលលើវិស័យអប់រំ ខណៈការទទួលសញ្ញាបត្រនាពេលនេះ គឺមានរហូតដល់ជាង៨០ភាគរយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កាលពីមុនស្ត្រីគ្មានលទ្ធភាពក្នុងការសិក្សា ត្រូវបានបោះបង់ការសិក្សា ដោយសារសង្គម ប៉ុន្តែស្ត្រីក្នុងពេលបច្ចុប្បន្ននេះ មានឱកាស ក្នុងការសិក្សារៀនសូត្រក្នុងនិងក្រៅប្រទេស និងមានតួនាទីជាអ្នកដឹកនាំក្នុងស្ថាប័នជាតិ កងកម្លាំងប្រដាប់អាវុធជាការឲ្យតម្លៃសិទ្ធិស្មើគ្នារវាងបុរស និងស្ត្រីរបស់សង្គមជាតិ ៕

