**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

លោក ត្រាំ ចុះហត្ថលេខាលើ ក្រឹត្យប្រតិបត្តិ បង្កើតទុនបម្រុង bitcoin របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើ ក្រឹត្យប្រតិបត្តិកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្កើតទុនបម្រុងរបស់រដ្ឋាភិបាលនៃ bitcoin ដែលជាសញ្ញាសម្គាល់សំខាន់នៅក្នុងដំណើររបស់រូបិយបណ្ណឌីជីថល ឬ cryptocurrency ឆ្ពោះទៅរកការទទួល យកចរន្តដែលអាចធ្វើទៅបាន។

យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្រោមការក្រឹត្យថ្មីរបស់លោក ដូណាល់ ត្រាំ គឺរដ្ឋាភិបាល សហរដ្ឋអាមេរិកនឹងរក្សាទុក bitcoin ប្រមាណ ២០០.០០០ ដែលវាត្រូវបានរឹបអូសរួច ហើយនៅក្នុងដំណើរការនីតិវិធីព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នេះបើយោងតាមលោក David Sacks អ្នកជំនាញខាងលុយ crypto ដែលលោក ត្រាំ បានតែងតាំង ។

លោក Sacks បាននិយាយនៅលើបណ្តាញសង្គមថា “សហរដ្ឋអាមេរិកនឹងមិនលក់ bitcoin ណាមួយដែលដាក់ចូលទៅក្នុងទុនបម្រុងនោះទេ។ វានឹងត្រូវបានរក្សាទុកជាឃ្លាំង។ ទុនបម្រុងគឺដូចជា Fort Knox ឌីជីថល សម្រាប់រូបិយប័ណ្ណគ្រីបតូដែលត្រូវបានគេហៅថា ‘មាសឌីជីថល’ ។

ក្រឹត្យប្រតិបត្តិ គឺអំពាវនាវឱ្យមាន “គណនេយ្យពេញលេញ” នៃការកាន់កាប់ bitcoin របស់រដ្ឋាភិបាលដែលលោក Sacks បាននិយាយថា មិនដែលត្រូវបានធ្វើសវនកម្មពេញលេញនោះទេ។ លោកបានបន្ថែមថា រដ្ឋាភិបាលសហរដ្ឋអាមេរិកពីមុនបានលក់ចេញប្រហែល ១៩៥.០០០ នៃ bitcoin ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះក្នុងតម្លៃ ៣៦៦ លានដុល្លារ។ លោកបាននិយាយទៀតថា bitcoins ទាំងនោះនឹងមានតម្លៃប្រហែល ១៧ ពាន់លានដុល្លារ ប្រសិនបើរដ្ឋាភិបាលមិនលក់ចេញនោះទេ។

លោក David Sacks បាននិយាយថា ក្រឹត្យប្រតិបត្តិអនុញ្ញាតឱ្យក្រសួងរតនាគារនិងពាណិជ្ជកម្ម “បង្កើតយុទ្ធសាស្រ្តអព្យាក្រឹតថវិកាសម្រាប់ការទទួលបាន bitcoin បន្ថែម” ។
នៅពេលដែលអ្នកដែលមានការសង្ស័យម្នាក់ ដែលបាននិយាយកាលពីប៉ុន្មានឆ្នាំមុនថា bitcoin “ហាក់ដូចជាបោកប្រាស់” មកនោះ លោក ដូណាល់ ត្រាំ បានទទួលយករូបិយប័ណ្ណ ឌីជីថល ហើយបានដាក់វាទៅក្នុងតួនាទីក្រៅផ្លូវការ របស់លោកជា “ប្រធានាធិបតីគ្រីបតូ” នៅក្នុងវិធីដែលអាចជួយ ទាំងឧស្សាហកម្មគ្រីបតូ និង បង្កើនខ្លួនឯង និងគ្រួសាររបស់គាត់។ អ្នក ដែលមានទ្រព្យសម្បត្តិនៅក្នុងឧស្សាហកម្មគ្រីបតូ ដែលមានអារម្មណ៍ថា ជាគោលដៅអយុត្តិធម៌ដោយរដ្ឋបាល Biden បានចំណាយយ៉ាងច្រើនដើម្បីជួយលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតកាលពីឆ្នាំមុន។

អត្ថបទដែលជាប់ទាក់ទង