**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

លោក ម៉ាក ខានី ត្រូវបានបោះឆ្នោតជ្រើសរើសជា មេដឹកនាំគណបក្សសេរីនិយមរបស់កាណាដា

អូតាវ៉ា​៖ លោក ម៉ាក ខានី ត្រូវបានបោះឆ្នោតជ្រើសរើសជាមេដឹកនាំគណបក្សសេរីនិយមរបស់ប្រទេសកាណាដា ហើយនឹងជំនួសតំណែងលោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ។

លោក ខានី ដែលមានអាយុ៥៩ ឆ្នាំទទួលបានសំឡេងឆ្នោត៨៦ ភាគរយ ដើម្បីផ្តួលអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោកស្រី គ្រីស្ទៀ ហ្វ្រីលែន (Chrystia Freeland) ។ ឥឡូវនេះ លោក ខានី ត្រូវបានគេរំពឹងថានឹងដឹកនាំគណបក្សចូលទៅក្នុងការបោះឆ្នោតសហព័ន្ធបន្ទាប់ ដែលត្រូវតែធ្វើឡើងមុនខែតុលា ហើយត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងរឹងពីគណបក្សអភិរក្ស ដែលបច្ចុប្បន្នកំពុងនាំមុខក្នុងការបោះឆ្នោត។ខណៈពេលដែលលោក ខានី នឹងចូលកាន់តំណែងភ្លាមៗជាមេដឹកនាំគណបក្សសេរីនិយម លោក ទ្រូដូ នឹងនៅតែជានាយករដ្ឋមន្ត្រីរបស់ប្រទេសកាណាដាសម្រាប់រយៈពេលអន្តរកាល។

បញ្ហាដ៏ធំបំផុតមួយដែលលោក ខានី ត្រូវប្រឈមគឺទំនាក់ទំនងដ៏ជូរចត់របស់ប្រទេសកាណាដាជាមួយសហរដ្ឋអាម៉េរិក។ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានស្តីបន្ទោសម្ដងហើយម្ដងទៀតចំពោះប្រទេសកាណាដាចំពោះការធ្វើអន្តោប្រវេសន៍ខុសច្បាប់ចូលទៅក្នុងសហរដ្ឋអាម៉េរិក ដោយបានគំរាមបញ្ចូលកាណាដាទៅជារដ្ឋទី៥១ និងដាក់ពន្ធលើការនាំចូលរបស់កាណាដា ដែលសេតវិមានអះអាងថាចាំបាច់ដើម្បីទប់ស្កាត់លំហូរនៃសារធាតុហ្វេតានីលឆ្លងកាត់ព្រំដែនរបស់ខ្លួន។

នៅក្នុងសុន្ទរកថាដំបូងបន្ទាប់ពីលទ្ធផលនៃការបោះឆ្នោត លោក ខានី បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងបង្កើតទំនាក់ទំនងពាណិជ្ជកម្មថ្មីជាមួយដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបាន។ លោកក៏បានប្តេជ្ញាថានឹងរក្សាពន្ធសងសឹកលើសហរដ្ឋអាម៉េរិករហូតដល់ជនជាតិអាម៉េរិកបង្ហាញការគោរពដល់យើង។ ដោយថ្កោលទោសផែនការពន្ធរបស់រដ្ឋបាល ត្រាំ លោក ខានី បាននិយាយអំពីប្រធានាធិបតីអាម៉េរិកថា៖«គាត់កំពុងវាយប្រហារគ្រួសារ កម្មករ និងអាជីវកម្មកាណាដា ហើយយើងមិនអាចឱ្យគាត់ជោគជ័យបានទេ»។ លោក​បាន​បន្ថែម​ថា​៖«​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ដូច​ជា​ការប្រកួតកីឡា​ហុកគី កាណាដា​នឹង​ឈ្នះ​»។

លោក ទ្រូដូ បានដឹកនាំគណបក្សអស់រយៈពេលជាងមួយទសវត្សរ៍។ ការចាកចេញពីតំណែងនាពេលខាងមុខរបស់លោក ទ្រូដូ ធ្វើឡើង បន្ទាប់ពីវិបត្តិនយោបាយជាបន្តបន្ទាប់ ការមិនសប្បាយចិត្តកាន់តែខ្លាំងពីសំណាក់ប្រជាជនចំពោះសេដ្ឋកិច្ច និងការលាលែងពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកស្រី គ្រីស្ទៀ ហ្វ្រីលែន ។ នៅក្នុងសុន្ទរកថាក្នុងនាមជាមេដឹកនាំគណបក្សសេរីនិយម លោក ទ្រូដូ បានព្រមានកាលពីថ្ងៃអាទិត្យថា ប្រជាជនកាណាដាប្រឈមមុខនឹងបញ្ហាប្រឈមដែលមានស្រាប់ពីសហរដ្ឋអាម៉េរិក។ សូមជម្រាបជូនថា លោក ទ្រូដូ បាន​ដាក់​ពន្ធ​សងសឹក​ចំនួន៣០ ពាន់​លាន​ដុល្លារកាណាដា​លើ​សហរដ្ឋ​អាម៉េរិក​ជា​ការ​ឆ្លើយ​តប​នឹង​ពន្ធ​ដែល​លោក ត្រាំ យក​មក​លើ​ប្រទេស​កាណាដា។

គួរបញ្ជាក់ថា លោក ខានី គឺជាមេដឹកនាំនាំដំបូងមិនមានប្រវត្តិនយោបាយពិតប្រាកដបានក្លាយជានាយករដ្ឋមន្ត្រីកាណាដា។ លោកបាននិយាយថា បទពិសោធបម្រើការជាអភិបាលធនាគារកណ្តាល មានន័យថាគាត់គឺជាបេក្ខជនដ៏ល្អបំផុតក្នុងការដោះស្រាយជាមួយលោក ត្រាំ៕

អត្ថបទដែលជាប់ទាក់ទង