សម្តេចធិបតី៖ ប.ស.ស ជាគោលនយោបាយរបស់អតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តអនុវត្តគោលនយោបាយនេះ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ប.ស.ស ជាគោលនយោបាយរបស់អតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តអនុវត្តគោលនយោបាយនេះ។
ក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី បានលើកឡើងថា ប ស ស មិនត្រឹមតែជួយដល់សេវាសុខភាពនោះទេ ប ស ស អាចជួយដល់គ្រោះថ្នាក់ការងារផងដែរ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រីបន្ថែមថា គោលនយោបាយរបស់រដ្ឋាភិបាល បានផ្ដល់អត្ថប្រយោជន៍ដល់កម្មករនិយោជិត ចំពោះស្ត្រីមានផ្ទៃពោះ នៅពេលពិនិត្យសុខភាពទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀល ឆ្លងទន្លេ កូន១ ឧបត្ថម្ភក្រាក់ ៨០ម៉ឺនកូន២ ឧបត្ថម្ភ១លាន ៦០ម៉ឺនរៀលកូន៣ ឧបត្ថម្ភ១ លាន ៨០ម៉ឺនរៀល និងកូនភ្លោះ៣ទទួលបានការឧបត្ថម្ភពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតថែមទៀតផង៕

