**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញបញ្ចុះបឋមអគារសាលប្រជុំគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ ថ្មី ដែលអាចផ្ទុកមនុស្សបានជិត ២ពាន់នាក់ គ្រោងចំណាយថវិកាសាងសង់ជាង ១លានដុល្លារ

ភ្នំពេញ៖ អគារសាលប្រជុំ គណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ ថ្មី ដែលអាចផ្ទុកមនុស្សបានជិត ២ពាន់នាក់ ត្រូវបានរៀបចំធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ នាព្រឹកថ្ងៃអាទិត្យ ទី០៩ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តតាកែវ។
ពិធីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការគណបក្សដ៏ធំមួយនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ ឯកឧត្តម វ៉ី សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងារគណបក្ស ចុះមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវបានថ្លែងបញ្ជាក់ថាសាលប្រជុំគណបក្សខេត្តតាកែវថ្មីនេះ អាចផ្ទុកអ្នកចូលរួមបានចំនួនជិត២ពាន់នាក់ ហើយក៏ជាសាលពហុបំណងនៃការជួបជុំរវាងថ្នាក់ដឹកនាំគណបក្ស និងសមាជិក សមាជិការគណបក្សចាប់តាំងពីថ្នាក់កណ្ដាល ក្រុងស្រុក ឃុំសង្កាត់រហូតដល់ភូមិ។

ឯកឧត្តមបណ្ឌិត បានបន្តថា សមិទ្ធផលដ៏មហិមារមួយនេះ បានបង្ហាញឱ្យឃើញពីភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សដែលកន្លងមកបានដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន និងអភិវឌ្ឍន៍លូតលាស់លើគ្រប់វិស័យ និងល្បីល្បាញលើឆាកអន្តរជាតិ នៅភាពប៉ិនប្រសព្វរបស់សម្ដេចក្នុងការដឹកនាំប្រទេស បញ្ចប់សង្គ្រាមដ៏រ៉ាំរៃរាប់ទសវត្ស នាំមកនូវសុខសន្ដិភាពជូនប្រជាជន និងប្រទេសជាតិបានរស់នៅប្រកបដោយសុខដុមរមនាដល់សព្វថ្ងៃ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ក៏បានណែនាំដល់គណបក្សខេត្តតាកែវត្រូវបង្កលក្ខណៈងាយស្រួលដល់យុវជនគណបក្សទាំងអស់ បានរៀនសូត្រពីថ្នាក់ដឹកនាំ ក្រសួងស្ថាប័នផ្សេងៗ រួមទាំងថ្នាក់ដឹកនាំគណបក្សខេត្តរបស់យើង ដើម្បីផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក យល់ដឹងពីកិច្ចការរបស់ក្រសួងស្ថាប័ននីមួយៗ ក្នុងទិសដៅជួយសម្រេចចក្ខុវិស័យនានារបស់រាជរដ្ឋាភិបាល ដាក់ចេញឲ្យទទួលបានជោគជ័យទៅថ្ងៃអនាគត។

សូមជម្រាបជូនដែរថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវថ្មី នេះ បានសាងសង់នៅបរិវេណមន្ទីរគណៈកម្មាធិការគណបក្សខេត្ត ដែលមានផ្ទៃក្រឡាសាងសង់ សរុបប្រមាណ ១.៦៨២ម២ គ្រោងចំណាយថវិកាអស់សរុបចំនួនប្រមាណ ១.២៥០.០០០ដុល្លារអាមេរិក និងគ្រោងជួសជុលកែលម្អអគារគណបក្សចាស់ ដែលមានទទឹង ២២ម៉ែត្រ x បណ្ដោយ ៣៦ម៉ែត្រ សាងសង់អំពីបេតុងអាមេប្រក់ក្បឿង មានកម្ពស់ពីរជាន់ ដែលជាអំណោយរបស់ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តតាកែវ។

អគារស្នាក់ការគណបក្សខេត្តតាកែវ នឹងត្រូវប្រើប្រាស់សម្រាប់ជាផលប្រយោជន៍រួម របស់គណបក្សប្រជាជនកម្ពុជា និងសមាជិក សមាជិកាគណបក្សទាំងអស់ ដើម្បីឱ្យមានកន្លែងធ្វើការសមរម្យ ទំនើប និងមានផាសុខភាព ធ្វើឡើងតាមរចនាបទរបស់ខ្មែរ សមិទ្ធផលថ្មីនេះ គឺស្ថិតក្នុងចំណោមសមិទ្ធផលរបស់គណបក្សជាច្រើនទៀត ដែលសមាជិក សមាជិកាគណបក្សគ្រប់ជាន់ថ្នាក់ បានខិតខំប្រឹងប្រែងឡើង ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបិតាសន្តិភាពរបស់ប្រទេស និងប្រជាជនកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង