**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន

៨មីនា៖ អនុរក្សពន្ធនាគារ និងអ្នកជាប់ឃុំជាស្រ្តី ទទួលការលើកទឹកចិត្តពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវភរិយាថ្នាក់ដឹកនាំ

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាឥស្សរជនស្រ្តីឆ្នើមខ្មែរដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់ តែងបានគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតចំពោះស្រ្តីខ្មែរ រួមទាំងស្រ្តីដែលកំពុងបំពេញការងារជាមន្រ្តីអនុរក្សពន្ធនាគារ និងស្រ្តីអ្នកជាប់ឃុំ។ ជាក់ស្ដែង អនុវត្តតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកជំទាវ ហួន ចន្ទបូរ៉ា ប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានចុះសួរសុខទុក្ខជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងមានកូនតូចតាមម្តាយ នៅមណ្ឌលអប់កែប្រែទី២ និងពន្ធនាគារខេត្តកណ្តាល។

នាឱកាសនោះ លោកជំទាវតំណាង បាននាំយកនូវអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនតាមម្តាយ រួមមាន ម្នាក់ៗ មី១កេះ ត្រីខ១យួរមាន១០កំប៉ុង សាប៊ូម្សៅ១កញ្ចប់ សារុង១ ក្រមា១ មុង១ ភួយ១ ថ្នាំដុះធ្មេញ ច្រាសដុះធ្មេញ និងថវិកា៥០,០០០រៀល ព្រមទាំងបានឧបត្ថម្ភថវិកាជូន មណ្ឌលអប់រំកែប្រែទី២ចំនួន៥០០,០០០រៀល និងពន្ធនាគារខេត្តកណ្តាលចំនួន៥០០,០០០រៀល។

ទន្ទឹមគ្នានេះ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កែ សួនសុភី ស សុខា លោកជំទាវ សុខ វណ្ណា ភរិយាឯកឧត្តមអគ្គនាយកអគ្គនាយកពន្ធនាគារ បានរៀបចំពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី១១៤ នៃទិវានារីអន្តរជាតិ ៨មីនា ២០២៥ នៅមណ្ឌលអប់រំកែប្រែទី២ (ម២) ក្រោមប្រធានបទ សកលស្តីពី «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ដោយបានផ្ដល់ការលើកទឹកចិត្តដល់ស្រ្តីមន្រ្តីអនុរក្សពន្ធនាគារ។

លោកស្រីឧត្តមអគ្គានុរក្សថ្នាក់លេខ១ ញ៉ែម អូន អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ និងជាប្រធានក្រុមការងារយេនឌ័រ នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា លោកជំទាវ សុខ វណ្ណា បាននាំយកនូវអំណោយចែកជូនដល់មន្រ្តីជាស្រ្តី រួមមាន អាវប៉ាក់ម្នាក់១ និងទឹកប្រាក់២០,០០០រៀល ចំនួន៨០នាក់ និងអំណោយ ស.ស.យ.ក វិស័យមហាផ្ទៃ តាមរយៈ ឯកឧត្តម នុត សវនា នូវទឹកប្រាក់៥០,០០០រៀល ចំនួន៦៧នាក់។

សូមបញ្ជាក់ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តែងបានចាត់តាំង និងគាំទ្រ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ចុះផ្ដល់ការលើកទឹកចិត្ត និងផ្ដល់អំណោយដល់ស្រ្តីអ្នកជាប់ឃុំ និងមន្រ្តីអនុរក្សពន្ធនាគារជាស្រ្តី តាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារជាបន្តបន្ទាប់។ ការគិតគូរដ៏ខ្ពង់ខ្ពស់នេះ គឺជាការផ្ដល់ភាពកក់ក្ដៅជូនស្រ្តីគ្រប់កាលៈទេសៈ ៕

អត្ថបទដែលជាប់ទាក់ទង