**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

លោក ត្រាំ៖ សម្ព័ន្ធភាពអាមេរិក-ជប៉ុន មិនយុត្តិធម៌ទាល់តែសោះ ដោយជប៉ុនមិនតម្រូវឱ្យការពារអាមេរិកដោយយោធា ប៉ុន្តែអាមេរិកបែរជាតម្រូវឱ្យការពារជប៉ុនទៅវិញ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ លើកឡើងថា សម្ព័ន្ធភាពអាម៉េរិក-ជប៉ុន មិនយុត្តិធម៌ទាល់តែសោះ ដោយជប៉ុនមិនតម្រូវឱ្យការពារសហរដ្ឋអាម៉េរិកដោយយោធា ប៉ុន្តែសហរដ្ឋអាម៉េរិកបែរជាតម្រូវឱ្យការពារជប៉ុនទៅវិញ។

លោក ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៦មីនាថា៖«យើងមានទំនាក់ទំនងដ៏អស្ចារ្យជាមួយប្រទេសជប៉ុន។ ប៉ុន្តែយើងមានកិច្ចព្រមព្រៀងគួរឱ្យចាប់អារម្មណ៍ជាមួយប្រទេសជប៉ុន ដែលយើងត្រូវការពារពួកគេ ប៉ុន្តែពួកគេមិនចាំបាច់ការពារយើងទេ»។ លោក​បន្តថា​៖«​ហើយតាមរយៈកិច្ចព្រមព្រៀងនេះ​ ពួកគេ​ទទួលបានផលប្រយោជន៍​សេដ្ឋកិច្ច។ ខ្ញុំចង់សួរថា តើនរណាជាអ្នកបង្កើតកិច្ចព្រមព្រៀងទាំងនេះ?»។

ការអត្ថាធិប្បាយរបស់លោក ត្រាំ លេចឡើងនៅពេលរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសជប៉ុន កំពុងរៀបចំដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីជជែកពិភាក្សាអំពីពន្ធគយ។ ជាការឆ្លើយតប អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី លើកឡើងនៅថ្ងៃសុក្រថា ជប៉ុនជឿជាក់លើរដ្ឋធានីវ៉ាស៊ីនតោនក្នុងការរក្សាកាតព្វកិច្ចរបស់ខ្លួន ចំពោះសន្ធិសញ្ញាសន្តិសុខរបស់ប្រទេសទាំងពីរ។ យោធាអាម៉េរិកប្រមាណ៥៤០០០នាក់ កំពុងឈរជើងនៅក្នុងប្រទេសជប៉ុន ភាគច្រើននៅតំបន់អូគីណាវ៉ា ភាគខាងកើតកោះតៃវ៉ាន់។

ជាមួយគ្នា រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ជប៉ុន លោក យូជី មូតូ (Yoji Muto) បានប្រាប់អ្នកសារព័ត៌មានថា លោកសង្ឃឹមថា ដំណើរទស្សនកិច្ចនៅសហរដ្ឋអាម៉េរិករបស់លោក នឹងឈ្នះ-ឈ្នះ សម្រាប់ផលប្រយោជន៍ជាតិរបស់ជប៉ុន និងសហរដ្ឋអាម៉េរិក។ លោកបន្តថា ដំណើរទស្សនកិច្ចនេះ កំពុងត្រូវបានសម្របសម្រួល ហើយមិនបានបញ្ជាក់ពីកាលបរិច្ឆេទពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមីនា ដែលផ្តល់ដោយប្រព័ន្ធផ្សព្វផ្សាយជប៉ុន ឬរបាយការណ៍ដែលថា លោកនឹងជំរុញមន្ត្រីអាម៉េរិកឱ្យលើកលែងប្រទេសជប៉ុនពីការយកពន្ធនោះទេ។

ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គេរូ អ៊ីស៊ីបា (Shigeru Ishiba) បានប្រាប់សភាកាលពីថ្ងៃពុធថា ការរួមចំណែករបស់ប្រទេសជប៉ុនចំពោះសេដ្ឋកិច្ចអាម៉េរិក គឺមានសារសំខាន់៕

អត្ថបទដែលជាប់ទាក់ទង