**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ

ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ លោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប នៃខេត្តស្វាយរៀង បន្ទាប់ពីរកឃើញកំហុស

ភ្នំពេញ៖ បន្ទាប់ពីរកឃើញកំហុសក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ លោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប នៃខេត្តស្វាយរៀង ដែលរងការចោទប្រកាន់ ថាបានប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ពីជនបរទេសជាថ្នូរនឹងការដោះលែងឱ្យនៅក្រៅច្បាប់ និងការជំរិតទារប្រាក់ពីមន្ត្រីក្រោមឱវាទ។

យោងតាមលិខិតក្រសួងមហាផ្ទៃ ជម្រាបជូនអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បញ្ជាក់ថា លោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប បានប្រព្រឹត្តបទល្មើសជាច្រើនដូចជា៖ ការលក់វត្ថុតាងនៃបទល្មើសគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ រថយន្តម៉ាក Camry ឆ្លាម ចំនួនមួយគ្រឿង, គោយន្តកែច្នៃចំនួនមួយគ្រឿង និងបញ្ជាឱ្យមន្ត្រីនគរបាលបង់ប្រាក់៥០០ដុល្លារ(ប្រាំរយដុល្លារ) ជាថ្នូរនឹងការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិ, បញ្ជាឱ្យអាណាព្យាបាលជនសង្ស័យប្រើប្រាស់គ្រឿងញៀន បង់ប្រាក់ចំនួន២០០ដុល្លារ(ពីររយដុល្លារ) ជាថ្នូរនឹងការដោះលែង, បញ្ជាឱ្យមន្ត្រីនគរបាលបង់ប្រាក់ចំនួន៤០០ដុល្លារ(បួនរយដុល្លារ) ក្នុងមួយបន្ទប់ ដើម្បីបានចូលបម្រើការងារក្នុងអគារថ្មី ។ល។

ជាមួយគ្នាផងដែរ លោក សោម សារ៉ន នៅឱ្យជនជាតិបង់ក្លាដេសឆ្លងដែនខុសច្បាប់ បង់ប្រាក់ចំនួន៥០០០ដុល្លារ(ប្រាំពាន់ដុល្លារ)ជាថ្នូរនឹងការដោះលែង, និងការប្រើប្រាស់ពាក្យសំដីមិនសមរម្យទៅកាន់មន្ត្រីនគរបាលក្រោមឱវាទ ដែលទង្វើទាំងនេះ បានប្រព្រឹត្តផ្ទុយនឹងប្រកាសលេខ ៨៧៣ ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីបទវិន័យមន្ត្រីនគរបាលជាតិកម្ពុជា។

ទន្ទឹមនោះ លោកអធិការនគរបាលស្រុក ពុំបានអនុវត្តតួនាទី ភារកិច្ច ឱ្យស្របតាមបែបបទ និងនីតិវិធីរដ្ឋបាល ដោយបានធ្វើឱ្យមានការបែកបាក់សាមគ្គីភាពផ្ទៃក្នុង។

បន្ទាប់ពីបានរកឃើញកំហុសទាំងនេះ ក្រសួងមហាផ្ទៃ សម្រេចដកតំណែង លោក សោម សារ៉ន ពី អធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប និងបន្ថយឋានន្តរស័ក្តិចំនួន០២ថ្នាក់។ ចំណែក លោកអធិការរងម្នាក់, នាយរងផ្នែកអន្តោប្រវេសន៍ និងនាយរងផ្នែកនគរបាលយុត្តិធម៌ អ្នកទាំងបី ត្រូវបានថ្នាក់លើសម្រេចដាក់ពិន័យត្រឹមព្រមានជាលាយលក្ខណ៍អក្សរលើកទី១។

សូមបញ្ជាក់ថា មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ចំនួន២៤រូប ដែលរួមមាន៖ លោកអធិការរង, លោកនាយផ្នែក និងនាយរងប៉ុស្តិ៍នគរបាលទាំង៩ឃុំ ក្នុងស្រុកស្វាយទាប បានរួមគ្នា ដាក់ពាក្យបណ្តឹង គោរពរាយការណ៍ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្តីពីភាពមិនប្រក្រតី ប្រព្រឹត្តិពុករលួយ បក្ខពួកនិយម គ្មានភាពជាអ្នកដឹកនាំរបស់លោកវរសេនីយ៍ទោ សោម សារ៉ន អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដោយចោទប្រកាន់រហូតដល់ទៅ១០ចំណុច កាលពីថ្ងៃទី១មករា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង