វិមានក្រឹមឡាំង៖ ទាំងរុស្ស៊ីនិងសហរដ្ឋអាមេរិកចាត់ទុកសេចក្តីព្រាងកិច្ចព្រមព្រៀង ដែលបានពិភាក្សាគ្នារវាងរុស្ស៊ី និង អ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល ជាមូលដ្ឋានដ៏មានសក្តានុពលសម្រាប់កិច្ច ព្រមព្រៀងសន្តិភាពអ៊ុយក្រែន

ម៉ូស្គូ៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters វិមាន ក្រឹមឡាំង នៅថ្ងៃសុក្រនេះបាន ថ្លែង ថា ទាំង រុស្ស៊ី និង សហរដ្ឋអាមេរិក ចាត់ ទុក សេចក្តី ព្រាង កិច្ចព្រមព្រៀង ដែល បាន ពិភាក្សា គ្នា រវាង រុស្ស៊ី និង អ៊ុយក្រែន នៅ ទីក្រុង អ៊ីស្តង់ប៊ុល ក្នុង អំឡុង សប្តាហ៍ ដំបូង នៃ សង្គ្រាម ថា ជា មូលដ្ឋាន ដ៏ មាន សក្តានុពល សម្រាប់ កិច្ច ព្រមព្រៀង សន្តិភាព អ៊ុយក្រែន។
គួរបញ្ជាក់ថា សេចក្តី ព្រាង ឯកសារ ដែល បាន ពិភាក្សា នៅ ទីក្រុង អ៊ីស្តង់ប៊ុល កាលពី ចុង ខែ មីនា ឆ្នាំ ២០២២ គឺតម្រូវ ឱ្យ អ៊ុយក្រែន បោះបង់ ចោល មហិច្ឆតា ចូល ជា សមាជិក ណាតូ និង ទទួល យក ស្ថានភាព អព្យាក្រឹត ជា ថ្នូរ នឹង ការ ធានា សន្តិសុខ ពី សហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស និង បារាំង។ ទោះ យ៉ាង ណា កិច្ច ព្រមព្រៀង នេះ បាន បរាជ័យ ដោយសារ ការ ទាមទារ របស់ រុស្ស៊ី ដែល ចង់ បាន សិទ្ធិ វេតូ លើ សកម្មភាព របស់ រដ្ឋ ធានា។
អ្នកនាំពាក្យ វិមាន ក្រឹមឡាំង លោក Dmitry Peskov បាន បញ្ជាក់ ថា ទាំង ទីក្រុង វ៉ាស៊ីនតោន និង ប្រធានាធិបតី រុស្ស៊ី Vladimir Putin មើល ឃើញ ថា កិច្ច ព្រមព្រៀង អ៊ីស្តង់ប៊ុល អាច ជា ចំណុច ចាប់ផ្តើម សម្រាប់ ការ ចរចា។
កាលពី ខែ មុន បេសកជន មជ្ឈិមបូព៌ា របស់ អាមេរិក លោក Steve Witkoff ក៏ធ្លាប់បាន លើក ឡើង ពី សារៈសំខាន់ នៃ «កិច្ចព្រមព្រៀង ពិធីសារ អ៊ីស្តង់ប៊ុល» នេះផងដែរ ដោយលោក បាន ពណ៌នា កិច្ច ចរចា ដែល នាំ ទៅ ដល់ កិច្ចព្រមព្រៀង នោះ ថា «ប្រកបដោយ ការ យល់ ឃើញ និង ជាក់ស្តែង»។
ទោះ ជា យ៉ាង ណា អ្នកនាំពាក្យ ក្រសួង ការ បរទេស អ៊ុយក្រែន បាន ថ្លែង កាលពី សប្តាហ៍ មុន ថា ទីក្រុងកៀវមិន បាន ទទួល សំណើ ណាមួយ ពី សហរដ្ឋអាមេរិក ឱ្យប្រើប្រាស់ ឯកសារ ទីក្រុង អ៊ីស្តង់ប៊ុល ជា មូលដ្ឋាន សម្រាប់ ការ ចរចា សន្តិភាព នោះ ទេ ខណៈដែលប្រធានាធិបតី Volodymyr Zelenskiy កាលពី ខែ ធ្នូ ធ្លាប់បាន ច្រានចោល វិធីសាស្ត្រ ទីក្រុង អ៊ីស្តង់ប៊ុលនេះ ដោយ ចាត់ ទុក ថា វា ជា ឱសានវាទ ដែល តម្រូវ ឱ្យប្រទេស របស់ លោក ចុះចាញ់៕
