**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ

កូរ៉ខាងត្បូង៖ ចំនួនអ្នករបួសកើនឡើងដល់ ២៩នាក់ហើយ បន្ទាប់ពីយន្តហោះចម្បាំងកូរ៉េខាងត្បូង ទម្លាក់គ្រាប់បែកខុសបច្ចេកទេស ទៅលើតំបន់ជនស៊ីវិលមួយ

សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉ខាងត្បូង បានអះអាងថា ចំនួនអ្នករងរបួសបានកើនឡើងដល់២៩នាក់ហើយ ក្នុងនោះ១៥នាក់ជាជនស៊ីវិល និង១៤នាក់ជាទាហាន បន្ទាប់ពីយន្តហោះចម្បាំងរបស់កូរ៉េខាងត្បូង ទម្លាក់គ្រាប់បែកខុសបច្ចេកទេសទៅលើតំបន់ជនស៊ីវិលមួយ កាលពីថ្ងៃព្រហស្បតិ៍ទី៦ ខែមីនា។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ជឿន ហាយុ (Jeon Ha-kyu) ប្រាប់អ្នកយកព័ត៌មាននៅថ្ងៃសុក្រទី៧ ខែមីនានេះថា ចំនួនអ្នករងរបួសសរុបចុងក្រោយមានចំនួន ២៩នាក់ ដោយពួកគេមានអាការប៉ះពាល់ត្រចៀកដោយសារតែសំឡេងផ្ទុះខ្លាំងពេក។ ​អ្នក​រង​របួស​៩​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ​ក្នុង​នោះ​មាន​២​នាក់​របួសធ្ងន់​។​ នេះ​បើ​តាម​អ្នកនាំពាក្យ​។ ជាមួយគ្នា ក្រសួងការបរទេសថៃបញ្ជាក់ថា ក្នុងចំណោមអ្នករងរបួសទាំង២៩នាក់ ក៏មានជនជាតិថៃ៤នាក់ផងដែរ។

យន្តហោះ​ចម្បាំង​កូរ៉េ​ខាង​ត្បូង​ពីរ​គ្រឿង ​បាន​ទម្លាក់​គ្រាប់​បែក​ពី​អាកាស​ចំនួន៨គ្រាប់​ដោយ​ខុស​បច្ចេកទេសទៅលើភូមិឋានជនស៊ីវិលមួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី៦ ខែមីនា ខណៈ​ផ្ទះ និង​សំណង់អគារជាច្រើនខ្នងត្រូវបានបំផ្លិចបំផ្លាញ។ យោធាលើកឡើងថា គ្រាប់បែកMk៨២ ទម្ងន់២២៥គីឡូក្រាមចំនួន៨គ្រាប់បានធ្លាក់ពីយន្តហោះពីរគ្រឿង ដោយសារតែអ្នកបើកយន្តហោះចូលទៅក្នុងទិសដៅមិនត្រឹមត្រូវ។

ក្រោយជួបហេតុការណ៍នេះ អាជ្ញាធរបានផ្អាកលំហាត់សឹកបាញ់គ្រាប់ពិត ប៉ុន្តែយោធាធានាថាឧបទ្ទវហេតុនេះនឹងមិនប៉ះពាល់ដល់លំហាត់សឹកយោធារួមគ្នាដ៏ធំរបស់កូរ៉េខាងត្បូង-សហរដ្ឋអាម៉េរិកនៅថ្ងៃចន្ទសប្តាហ៍ក្រោយនោះទេ។ គួរជម្រាបថា សកម្មជន និងអ្នកស្រុករាប់សិបនាក់ បានប្រមូលផ្តុំគ្នានៅថ្ងៃសុក្រទី៧ ខែមីនានេះ ដើម្បីទាមទារឱ្យបញ្ឈប់ការធ្វើលំហាត់សឹកយោធាដែលគំរាមកំហែងដល់អាយុជីវិត និងសន្តិភាពរបស់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ៕

អត្ថបទដែលជាប់ទាក់ទង