ឧត្តមសេនីយ៍ឯក ហោ សំអាត ជំរុញប្រមូលធាតុចូល និងដោះស្រាយបញ្ហាប្រឈមនានាធ្វេីយ៉ាងណាឱ្យប្រព័ន្ធគ្រប់គ្រងលំហូរឯកសារអេឡិចត្រូនិច (DMS) ដំណេីរការកាន់តែរលូន

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំការត្រួតពិនិត្យទម្រង់របាយការណ៍លេីប្រព័ន្ធគ្រប់គ្រងលំហូរឯកសារអេឡិចត្រូនិច (Document Management System-DMS)។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី ឯកឧត្ដម អគ្គនាយករង ប្រធាន-អនុប្រធាន នាយកដ្ឋាន លោក លោកស្រី ជាមន្ត្រីជំនាញព្រមទាំងតំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃជាច្រេីនរូបផងដែរ។
ជាកិច្ចចាប់ផ្តេីមនៃកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ត្រី ហាស់ ម៉េងលុច ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធី និងនវានុវត្តន៍ឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានធ្វេីសេចក្តីរាយការណ៍សង្ខេបអំពីវឌ្ឍនភាព នៃការប្រេីប្រាស់ប្រព័ន្ធគ្រប់គ្រងលំហូរឯកសារអេឡិចត្រូនិច (Document Management System-DMS) តាមបណ្តាអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនេះក៏បានបន្តជំរុញប្រមូលធាតុចូល និងដោះស្រាយបញ្ហាប្រឈមនានាធ្វេីយ៉ាងណាឱ្យប្រព័ន្ធគ្រប់គ្រងលំហូរឯកសារអេឡិចត្រូនិច (Document Management System-DMS) ដំណេីរការកាន់តែរលូន ៕

