ស្នងការខេត្តបាត់ដំបង បញ្ជាឲ្យស្រាវជ្រាវករណីវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បន្ទាប់ពីធ្លាយវីដេអូ ផឹកស្រាក្នុងឈុតឯកសណ្ឋានប៉ូលិស

ភ្នំពេញ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូម គោរពជម្រាបជូន សាធារណជនបានជ្រាបថា នៅថ្ងៃទី៦ខែ មីនា ឆ្នាំ២០២៥នេះ បន្ទាប់ពីឃេីញរូបភាព ឃ្លីបវីដេអូដែលបណ្តាញសង្គមផ្សព្វផ្សាយពីភាពមិនសមរម្យដែលមានរូបលោកវរសេនីយ៍ឯក សន និល អធិការនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល។
លោកឧត្តមសេនីយ៍ទោ ដាញ់អេង ប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់វិធានការឱ្យផែនការងារធន ធានមនុស្សធ្វេីការស្រាវជ្រាវលេីករណីនេះបន្ទាន់ ។
ក្នុងករណីដែលរកឃេីញនូវកំហុសឆ្គងដែលបង្កឡេីងដោយលោកអធិការនិងមន្រ្តីផ្សេងទៀតនោះថ្នាក់ដឹកនាំស្នងការនឹងមានវិធាន ការខាងវិន័យនគរបាលជាតិស្របតាមកម្រិតនៃអំពេីនោះ៕

