**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

សម្តេច ឃួន សុដារី៖ ការទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេសនោះហើយ ទើបស្រ្តីនៅកម្ពុជាទទួលបានការគោរព ការផ្តល់ឋានៈតួនាទីនៅក្នុងសង្គម ដូចពេលបច្ចុប្បន្ន

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដឹកនាំដោយ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ចូលជួបសម្តែងការគួសម និងទទួលអនុសាសន៍ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចប្រធានរដ្ឋសភា ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតដល់លោកជំទាវ និងសហការីទំាងអស់ បានចូលជួបសម្តែងការគួរសម ក៏ដូចជាគោរពជូនពរសម្តេចនៅក្នុងឱកាសទិវាអន្តរជាតិនារី៨មីនា និងទទួលអនុសាសន៍ណែនាំ ដើម្បីសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន យកទៅអនុវត្តកាន់តែមានប្រសិទ្ធភាព នៅក្នុងសកម្មភាពមនុស្សធម៌និងការជួយលើកកម្ពស់សមភាពយេនឌ័រ នៅសង្គមកាន់តែបានច្រើនឡើងបន្ថែមទៀត ស្របតាមចក្ខុវិស័យវែងឆ្ងាយនិងគោលនយោបាយច្បាស់លាស់ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ នៃរដ្ឋសភា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការងាររបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃក្រសួងព័ត៌មាន ដែលកន្លងមកបានចូលរួមយ៉ាងសកម្មនៅក្នុងការរួមចំណែកធ្វើសកម្មភាពមនុស្សធម៌ នៅក្នុងក្រសួង ក៏ដូចជាសង្គមខាងក្រៅ តាមរយៈការស្វែងយល់សុខទុក្ខ មន្រ្តីរាជការដែលជានិវត្តន៍ជននិងចាស់ជរា និងជនងាយរងគ្រោះនានា ។ សកម្មភាពមនុស្សធម៌ទំាងនេះ ជាគំរូដ៏ល្អ ជាការផ្សារភ្ជាប់សុខទុក្ខរវាងអ្នកជំនាន់មុននិងអ្នកជំនាន់ក្រោយ។
សម្តេចបានគូសបញ្ជាក់ថា ការផ្សារភ្ជាប់សុខទុក្ខអ្នកជំនាន់មុននិងអ្នកជំនាន់ក្រោយនេះ មិនត្រឹមជាការគោរពដឹងគុណដល់រាមច្បងដែលបានលះបង់កម្លំាងកាយចិត្តបម្រើសង្គមនិងប្រទេសជាតិប៉ុណ្ណោះទេ តែជាឱកាសដែលអ្នកជំនាន់ក្រោយបានសិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ការងារពីអ្នកជំនាន់មុនផងដែរ។

សម្តេចប្រធានរដ្ឋសភា បានគោរពថ្លែងអំណរគុណជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលបានរៀបចំបង្កើតរចនាសម្ព័ន្ធសមាគមនៅតាមក្រសួង ស្ថាប័ននិងខេត្តរាជធានី ទូទំាងប្រទេស ក្នុងការចូលរួមចំណែកដល់ការងារមនុស្សធម៌ សង្គម និងការលើកកម្ពស់សមភាពយេនឌ័រ នៅកម្ពុជា។ ការបង្កើតរចនាសម្ព័ន្ធសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅតាមក្រសួងស្ថាប័ននានា ជារបត់ថ្មីមួយក្នុងការលុបបំបាត់ចោលនូវទស្សនៈ ដែលថា ប្តីស័ក្កិ៤ប្រពន្ធស័ក្តិ៥ មកជាការចូលរួមចំណែកនិងការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ពីព្រោះថាបុរសនិងស្រ្តីជាដៃទំាងពីរត្រូវជួយគ្នាទៅវិញទៅមកដោយមិនអាចខ្វះដៃណាមួយបាននោះឡើយ។

នៅក្នុងឱកាសនោះសម្តេច រដ្ឋសភាធិបតី បានរំលឹកថា នៅកម្ពុជាការលើកកម្ពស់សិទ្ធិនារី ការផ្តល់ភាពអង់អាចជូនដល់ស្រ្តីនិងកុមារី ត្រូវបានអនុវត្តតំាងពីក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩មក។ សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍សន្តិភាពនិងការអភិវឌ្ឍបានចាត់ទុកស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច ជួយស្រ្តីគឺជួយខ្លួនឯង។ ចំណែករដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានឆន្ទៈមោះមុត និងស្វាហាប់ប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០និងឆ្នាំ២០៥០ បានផ្តល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់សិទ្ធិ និងសមភាពស្រ្តី ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ សម្តេចធិបតីក៏បានមានប្រសាសន៍ផងដែរថា «ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើននិងថាស្រ្តីជាបេះដូងរបស់គ្រួសារ»។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ការទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេសនោះហើយ ទើបស្រ្តីនៅកម្ពុជាទទួលបានការគោរព ការផ្តល់ជូនឋានៈតួនាទីនៅក្នុងសង្គម ដូចពេលបច្ចុប្បន្ននេះ។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា តួនាទីនិងឋានៈរបស់ស្រ្តីនៅក្នុងសង្គមផ្សារភ្ជាប់ជាមួយស្ថានភាពនយោបាយរបស់សង្គមជាតិនីមួយៗ។ សង្គមជាតិមានសន្តិភាព ស្រ្តីមានសិទ្ធិ មានសេរីភាពនិងទទួលបានឋានៈនៅក្នុងសង្គម។ បើសង្គមជាតិជួបសង្រ្គាមគឺបាត់បង់សិទ្ធិទំាងអស់ សូម្បីសិទ្ធិជាមូលដ្ឋាននៃការរស់រានមានជីវិតក៏គ្មានដែរ។
នៅក្នុងឱកាសដ៏រីករាយនិងស្និទ្ធស្នាលនេះ សម្តេចបានរំលឹកពីអនុស្សាវរីយ៍នៅក្នុងការបម្រើការងារជាអ្នកសារព័ត៌មាន ដែលសម្តេចបានឆ្លងកាត់ កាលពីអតីតកាលជាមួយសហការីមួយចំនួនដែលបច្ចុប្បន្ននេះ បានក្លាយជាថ្នាក់ដឹកនាំសំខាន់ៗនៅក្រសួងព័ត៌មាន។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថាសម្តេចតែងតែផ្តើមកសាងស្នាដៃពីការងារតូចៗមក មុននឹងក្លាយជាប្រធានរដ្ឋសភាពិសេសជាថ្នាក់ដឹកនាំសភាជាស្រ្តីមួយរូប ដែលបានចូលរួមនៅក្នុងវេទិកាអន្តរសភានានាក្នុងការការពារផលប្រយោជន៍ជូនស្រ្តីផងដែរ។ សម្តេចបានសង្កត់ធ្ងន់ថាស្រ្តីមានចរិតធ្វើការហ្មត់ចត់ យកចិត្តទុកដាក់ ព្យាយាមដើម្បីសម្រេចបានជាលទ្ធផល។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានផ្តល់អនុសាសន៍មួយចំនួនជូនដល់ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មានដោយក្រៅពីការបន្តបេសកកម្មដ៏ល្អ ដែលបានបំពេញនាពេលកន្លងមកហើយ ត្រូវបង្កើតឱ្យមានការជួបជុំជាប្រចាំក្នុងរង្វង់សមាគមដើម្បីបានស្តាប់មតិស្តាប់យោបល់ពីសមាជិកក្នុងប្រយោជន៍ស្វែងយល់ពីបញ្ហាប្រឈម និងផលលំបាកនានា រួមគ្នាដោះស្រាយ ក៏ដូចជាការពង្រឹង កសាងសមត្ថភាព របស់ស្រ្តីផងដែរ។ ដោយសារក្រសួងព័ត៌មានមានតួនាទីដ៏សំខាន់មួយនៅក្នុងការអប់រំពលរដ្ឋ ដូច្នេះសូមប្រើប្រព័ន្ធប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងការចូលរួមដល់ការបញ្រ្ជាបយេនឌ័រនៅក្នុងសង្គម។ ផ្តល់ការបណ្តុះបណ្តាលនិងលើកចិត្តដល់ស្រ្តីក្នុងការទទួលបានការអប់រំ ផ្នែកបច្ចេកវិទ្យា និងតួនាទីនានាស្របតាមសមត្ថភាព៕

អត្ថបទដែលជាប់ទាក់ទង