សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភសម្ភារៈប្រើប្រាស់មួយចំនួន ជូនយោធភូមិភាគទី៣

ភ្នំពេញ៖ ឯកឧត្តម ឧត្ដមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការ យោធភូមិភាគទី៣ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានទទួលសម្ភារប្រើប្រាស់មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានប្រគល់ជូនយោធភូមិភាគទី៣ សម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្ដែងរួមមាន៖ កុំព្យុទ័រ; ម៉ាស៊ីនព្រៅនធ័រ និងម៉ាស៊ីនGPS សម្រាប់ទីបញ្ជាការមុខខេត្តកោះកុង និង កុំព្យុទ័រ ; ម៉ាស៊ីនព្រីន ជូនដល់វរសេនាតូចស៊ើបការណ៍ ចំណុះទីបញ្ជាការ យោធភូមិភាគទី៣
។
ជំនួសមុខឲ្យមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគទី៣ ឧត្ដមសេនីយ៍ទោ អ៊ុយ ហៀង សូមគោរពថ្លែងអណរអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចបវរធិបតី និងលោកជំទាវ ។ នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត សម្រាប់ការពង្រឹងសមត្ថភាពស្ថាប័នយោធាដែលជាខឿនការពារដ៏សំខាន់ ៕

