**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

មេដឹកនាំអឺរ៉ុប កំពុងរៀបចំផែនការធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនៅប៉ុន្មានខែខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយនេះ

ហាណូយ៖ មេដឹកនាំអឺរ៉ុបកំពុងរៀបចំផែនការធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនៅប៉ុន្មានខែខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ចំពេលមានភាពតានតឹងជាមួយរដ្ឋធានីវ៉ាស៊ីនតោន ដែលអាចផលប៉ះពាល់ដល់ការនាំចេញរបស់ពួកគេទៅកាន់សហរដ្ឋអាម៉េរិក។

ទន្ទឹមនឹងភាពមិនច្បាស់លាស់នៃគោលនយោបាយរបស់លោក ត្រាំ បណ្តាប្រទេសនៅអឺរ៉ុបកំពុងបង្កើនទំនាក់ទំនងជាមួយវៀតណាម ខណៈប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន និងប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនៅខែខាងមុន។ នេះបើតាមមន្ត្រី និងអ្នកការទូតអឺរ៉ុប។

ជាក់ស្តែង លោកស្រី  វ៉ុនឌែរ ឡេយែន បានប្រាប់មន្ត្រីកំពូលមកពីប្លុកអាស៊ីអាគ្នេយ៍អាស៊ានថា៖«ជំនោរនៃពន្ធគយ និងការត្រួតពិនិត្យការនាំចេញកំពុងកើនឡើង យើងចង់បង្កើតឱកាសថ្មីៗដើម្បីធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយដៃគូដែលគួរឱ្យទុកចិត្ត»។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបបានអះអាងថា លោក ម៉ាក្រុង នឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមនៅចុងខែឧសភា ក្នុងគោលបំណងជំរុញទំនាក់ទំនងជាមួយអតីតប្រទេសក្រោមអាណានិគមមួយនេះ បន្ទាប់ពីរដ្ឋធានីប៉ារីសបានដំឡើងកម្រិតទំនាក់ទំនងការទូតជាមួយវៀតណាមកាលពីឆ្នាំមុន។

គួរជម្រាបថា សហភាពអឺរ៉ុបបាននាំចូលទំនិញមានតម្លៃ៥២ពាន់លានដុល្លារពីវៀតណាមកាលពីឆ្នាំមុន ពោលគឺតិចជាងពាក់កណ្តាលនៃការនាំចូលរបស់សហរដ្ឋអាម៉េរិក ខណៈអឺរ៉ុបនៅតែជាទីផ្សារនាំចេញធំបំផុតទី៣របស់វៀតណាម ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ផងដែរ។ ស្តីពីគោលនយោបាយអភិវឌ្ឍន៍ អឺរ៉ុបកំពុងត្រៀមខ្លួនរួចរាល់ ដោយមិនពឹងលើសហរដ្ឋអាម៉េរិក បន្ទាប់ពីលោក ត្រាំ បង្កកជំនួយបរទេស និងដាក់គំនាបពន្ធលើដៃគូពាណិជ្ជកម្មនានា។

គេនៅចាំបានថា អតីតប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានជំរុញយ៉ាងខ្លាំងក្នុងការស្អំចិត្តអតីតសត្រូវ[វៀតណាម] ដោយចាត់ទុករដ្ឋធានីហាណូយជាដៃគូដ៏សំខាន់ក្នុងយុទ្ធសាស្ត្រទប់ទល់នឹងឥទ្ធិពលចិន។ យ៉ាងណា រដ្ឋបាលត្រាំ ធ្វើឱ្យទំនាក់ទំនងទ្វេភាគីចុះខ្សោយ ជុំវិញការដាក់គំរាមកំហែងពន្ធលើរដ្ឋធានីហាណូយ៕

អត្ថបទដែលជាប់ទាក់ទង