**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហាររដ្ឋធានីហ្សាកាតា បង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន

ហ្សាកាតា៖ ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហាររដ្ឋធានីហ្សាកាតារបស់ប្រទេសឥណ្ឌូណេស៊ី បង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួនចេញពីលំនៅឋាននៅថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃចន្ទបណ្តាលឲ្យមានទឹកជំនន់កម្ពស់រហូតដល់ ៣ម៉ែត្រនៅក្នុងនិងជុំវិញទីក្រុង បិទផ្លូវមួយចំនួន លិចផ្ទះជាង ១,០០០ខ្នង និងរថយន្តជាច្រើន។

ដើម្បីទប់ទល់នឹងស្ថានការណ៍ទឹកជំនន់កាន់តែធ្ងន់ធ្ងរ អភិបាលក្រុងហ្សាកាតា លោក Pramono Anung បានប្រកាសអាសន្នក្នុងកម្រិតខ្ពស់បំផុតទីពីរ។ លោកបានបញ្ជាឲ្យរដ្ឋាភិបាលមូលដ្ឋានចាត់វិធានការជាបន្ទាន់រួមមាន ការប្រើប្រាស់ម៉ាស៊ីនបូមទឹកដើម្បីរំដោះទឹកចេញពីតំបន់រងផលប៉ះពាល់ និងការអនុវត្តបច្ចេកទេសកែប្រែអាកាសធាតុដោយការបាចអំបិលចូលទៅក្នុងពពកដើម្បីគ្រប់គ្រងបរិមាណទឹកភ្លៀង។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពី ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅសង្កាត់ Bekasi ជាកន្លែងដែលទឹកជំនន់បានហូរចូលមន្ទីរពេទ្យមួយ បង្ខំឲ្យមានការជម្លៀសអ្នកជំងឺ និងបណ្តាលឲ្យដាច់ចរន្តអគ្គិសនី។ ក្រុមអ្នកជួយសង្គ្រោះបានប្រើប្រាស់ទូកកៅស៊ូដើម្បីជម្លៀសអ្នកស្រុក ដែលជាប់គាំងនៅតាមអគារលំនៅឋានតាំងពីព្រឹកព្រលឹម។

គួរបញ្ជាក់ថា តំបន់ទីប្រជុំជន Greater Jakarta ដែលមានប្រជាជនរស់នៅជាង ៣០លាននាក់ តែងតែរងគ្រោះដោយទឹកជំនន់។ ស្ថានភាពបច្ចុប្បន្ននៅសង្កាត់ Bekasi ត្រូវបានគេរាយការណ៍ថាជាស្ថានភាពអាក្រក់បំផុតចាប់តាំងពីឆ្នាំ២០២០ មក។ កាលពីឆ្នាំ២០២០ ទឹកជំនន់ធ្ងន់ធ្ងរបានសម្លាប់មនុស្ស ៦០នាក់នៅហ្សាកាតា បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលមួយថ្ងៃ ចាប់តាំងពីមានការកត់ត្រាទុកក្នុងឆ្នាំ១៨៦៦។

អត្ថបទដែលជាប់ទាក់ទង