ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងដង្ហែព្រះអដ្ឋិធាតុសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិតម្កល់ទុកក្នុងព្រះចេតិយនៅវត្តថាន់

ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រមទាំងព្រះញាតិវង្សានុវង្ស នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥បានយាងប្រារព្ធពិធីដង្ហែព្រះអដ្ឋិធាតុសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រីទី១ អតីតព្រះប្រធានរដ្ឋសភាជាតិ អតីតប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដើម្បីដង្ហែតម្កល់ទុកក្នុងព្រះចេតិយ នៅក្នុងវត្តនួនមណីរាម ហៅវត្តថាន់ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ព្រះពិធីសាសនាដោយមានការយាងនិមន្តជាព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ពី សម្តេចព្រះសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមន្ត្រីសង្ឃ ព្រមទាំងមានការអញ្ជើញចូលរួម ថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ ជាសហការី ។

