**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

លោក Zelensky ទទួលបានសារយ៉ាងច្បាស់លាស់ អំឡុងពេលជួបលោក Trump ថាការគាំទ្រផ្នែកហិរញ្ញវត្ថុ គឺពឹងផ្អែកលើឆន្ទៈរបស់អ៊ុយក្រែន ក្នុងការចរចាសន្តិភាពប៉ុណ្ណោះ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky ត្រូវបានទទួលសារ យ៉ាងច្បាស់លាស់ហើយ ក្នុងអំឡុងពេលជួប ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ ថា ការគាំទ្រផ្នែកហិរញ្ញវត្ថុ បន្ថែមទៀត ពឹងផ្អែកលើឆន្ទៈ របស់អ៊ុយក្រែន ក្នុងការចរចាសន្តិភាព ប៉ុណ្ណោះ ។

ការលើកឡើងសាជាថ្មី ដោយភាគីអាមេរិកនេះ ធ្វើឡើងដោយដោយលោក Howard Lutnick រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក។ ការអត្ថាធិប្បាយ របស់គាត់ធ្វើឡើងនៅក្រោយការ ប្រឈមមុខគ្នា ដ៏ក្តៅគគុករបស់លោក Zelensky ជាមួយលោក Trump និងអនុប្រធានាធិបតី J.D. Vance ។

លោកZelensky បានទៅទស្សនាសេតវិមានកាលពីថ្ងៃសុក្រ ដោយមានបំណងបញ្ចប់កិច្ចព្រមព្រៀង រ៉ែកម្រមួយរបស់ខ្លួន ដែលទោះជាយ៉ាងណាក៏ដោយ ការពិភាក្សាកាន់តែយ៉ាប់យ៉ឺន នៅពេលដែលគាត់ទទូចឱ្យ Trump ត្រលប់មកគាំទ្រទីក្រុងគៀវ ជាជាងដើរតួជាអ្នកសម្របសម្រួល អព្យាក្រឹតក្នុងការពិភាក្សាជាមួយទីក្រុងមូស្គូ ។

ជាការឆ្លើយតប លោក Trump និងលោក Vance បានចោទប្រកាន់ Zelensky ពីបទ លេងល្បែងជាមួយសង្រ្គាមលោកលើកទី៣ និងបង្ហាញពីការស្ទាក់ស្ទើរ ក្នុងការស្វែង រកសន្តិភាព ជាមួយរុស្ស៊ី ដោយបង្ហាញគាត់ថា ជាមនុស្សមិនដឹងគុណ ទោះបីជាមានជំនួយយោធា រាប់ពាន់លានដុល្លារក៏ដោយ ។

នៅក្នុងបទសម្ភាសន៍ Sunday Fox News លោក Lutnick បានសង្កត់ធ្ងន់ថា ប្រធានាធិបតីអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថាគាត់ គ្រាន់តែចង់ធ្វើឱ្យមាន សន្តិភាពប៉ុណ្ណោះហើយ ទោះជាយ៉ាងណាក៏ដោយគាត់បាននិយាយថា Zelensky មិនបានមកសម្រាប់រឿងនោះទេ ហើយបានស្នើសុំ គួរឱ្យអស់សំណើច ទៅកាន់លោក Trump និង Vanceនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង