**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តម មាន ចាន់យ៉ាដា អញ្ជើញចូលរួមពីធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អាគារសេនាធិការដ្ឋានរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកឧកញ៉ា លោក លោកស្រី លោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងទាំង៣ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត។

លោកឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានថ្លែងថា អគារសេនាធិការដ្ឋាននេះត្រូវបានរៀបចំកសាងឡើងតាមគំរូប្លង់រចនាបទទម្រង់សិល្បៈខ្មែរ ឯកភាពតែមួយក្នុងក្របខណ្ឌទូទាំងប្រទេស ដែលកំណត់ដោយនាយឧត្តមសេនីយ៍ សៅ សុខា។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា អគារសេនាធិការដ្ឋាននេះមានបណ្តោយ៥៦ម៉ែត្រទទឹង១២ ម៉ែត្រ កម្ពស់៣ជាន់ មានផ្ទៃក្រឡា២០១៦ម៉ែត្រការ៉េ ប្រើរយៈពេលសាងសង់៣៦ខែ ដោយចំណាយថវិកាចំនួន ៧០ម៉ឺនដុល្លារ ដោយមិនទាន់រាប់បញ្ចូលគ្រឿងសម្ភារបំពាក់នៅឡើយ។

នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា ការសាងសង់អគារសេនាធិការដ្ឋានតាមគំរូប្លង់ រចនាបទទម្រង់សិល្បៈខ្មែរនេះឡើង គឺជាសមិទ្ធិផលដែលមានតម្លៃជាប្រវត្តិសាស្ត្រ សម្រាប់កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យទាំងមូល ដែលជាកន្លែងធ្វើការដល់មនុស្សទាំងក្នុងជំនាន់នេះ និងគ្រប់ជំនាន់សម្រាប់អនាគតផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានផ្តាំផ្ញើកងរាជអាវុធហត្ថគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តឱ្យបាននូវគោលការណ៍អាទិភាព៧ចំណុច ជាមូលដ្ឋានរួមមាន៖ ហូប ស្លៀកពាក់ ស្នាក់នៅ សុខភាព អប់រំ រៀនសូត្រ មធ្យោបាយធ្វើដំណើរ និងឧបករណ៍សម្ភារ កម្សាន្តសប្បាយ និងគោលនយោបាយសរសើរ លើកទឹកចិត្ត ព្រមទាំងដោះស្រាយការលំបាក។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកគាំទ្រជួយឧបត្ថម្ភថវិកា និងសម្ភារសម្រាប់ដំណើរការសាងសង់អគារសេនាធិការកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង