**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ឯកឧត្តម ឆាយ ឫទ្ធិសែន អំពាវនាវដល់សមាជិក សមាជិកាទាំងអស់ឱ្យប្ដេជ្ញា បន្ដការពារសន្ដិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិឱ្យបានគង់វង្ស

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ អង្គពិធីនេះត្រូវបានរៀបចំដាច់ដោយឡែកពីគ្នានៅក្នុងបរិវេណស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុសដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារស្រុក, ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន លោក លោកស្រី សមាជិក សមាជិកា នៃក្រុមការងារចុះមូលដ្ឋានឃុំទាំង១៨ នៃស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សរុបរួមប្រមាណ ៤៣០នាក់។

ជាកិច្ចចាប់ផ្ដើមនៃអង្គពិធីទាំងពីរ លោក ឈួន ចាន់ណា ប្រធានគណបក្សស្រុកសាមគ្គីមានជ័យ និង លោក សូត្រ សង់ ប្រធានគណបក្សស្រុកទឹកផុស បានការអានសេចក្តីជូនដំណឹងស្តីពី លទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជូនដល់អង្គពិធីទាំងពីរ។ បន្ទាប់មកបានស្ដាប់នូវការអានសេចក្ដីជូនដំណឹងស្ដីពីលទ្ធផលសន្និបាតរួចមក ឯកឧត្ដម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍សំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងពរសព្ទសាធុកាពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជាជូនចំពោះអង្គពិធី។

ឯកឧត្តម បានបញ្ជាក់ថា តាមរយៈសេចក្ដីជូនដំណឹង អង្គសន្និបាតបានទទួលស្គាល់ នូវការអភិវឌ្ឍនលើគ្រប់វិស័យរបស់កម្ពុជា បានប្រព្រឹត្តទៅយ៉ាងជោគជ័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពប្រាកដនិយមរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងជាប្រធានគណបក្ស, សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានកិត្តិយសគណបក្ស ដោយយកជីវិតធ្វើជាដើមទុន និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្ដម បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ និងក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច និងអញ្ជើញទៅដល់មូលដ្ឋានរបស់ខ្លួន ដើម្បីពង្រឹងមូលដ្ឋាន និងចិញ្ចឹមចលនាយ៉ាងសកម្ម ក្នុងគោលដៅពង្រឹង និងពង្រីកសមាជិកគណបក្សនៅតាមមូលដ្ឋានឱ្យបានកាន់តែរឹងមាំថែមទៀត។

ឆ្លៀតក្នុងក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្ដម បានធ្វើការអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ឱ្យប្ដេជ្ញា បន្ដការពារសន្ដិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិឱ្យបានគង់វង្សជានិច្ច និងការពារសុខសុវត្ថិភាពរបស់សម្ដេចតេជោ និងក្រុមគ្រួសារ ទាំងអស់ ពីការប៉ុនប៉ងវាយប្រហារតាមគ្រប់រូបភាព និងមធ្យោបាយរបស់ពួកប្រឆាំងជ្រុលនិយម។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានផ្ដល់នូវអនុសាសន៍សំខាន់ៗដូចខាងក្រោមនេះ៖

ទី១. គណបក្សស្រុក ឃុំ និងសាខាបក្សភូមិ ត្រូវបន្ដអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យមានម៉ឺងម៉ាត់ និងខិតខំផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានរហ័ស និងមានប្រសិទ្ធភាព ដើម្បីបង្កើនប្រជាប្រិយភាពរបស់គណបក្ស និងទទួលបានសេចក្ដីទុកចិត្តលើគណបក្ស។

ទី២. ត្រូវចូលរួមទប់ស្កាត់ និងកំចាត់ចោលឱ្យបានជាដាច់ខាត ចំពោះពួកជ្រុលនិយម និងពួកអគតិមួយក្ដាប់តូច ដែលប្រើឧបាយកល និងធ្វើបដិវត្ដន៍ពណ៌ប៉ុនប៉ងផ្ដួលរម្លំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។

ទី៣. គណបក្សមូលដ្ឋានត្រូវបន្តថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យបានរឹងមាំជានិច្ចនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព និងអនុវត្តរបបប្រជុំឱ្យបានទៀងទាត់ និងរាយការណ៍ពីស្ថានភាពនានាតាមឋានានុក្រមគណបក្ស ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ទី៤. គណបក្សស្រុក ឃុំ ត្រូវខិតខំពង្រឹងសមត្ថភាពសមាជិកដែលមានស្រាប់ និងពង្រីកសមាជិកថ្មី តាមរយៈគោលការណ៍ “រក្សាចាស់ បង្កើតថ្មី” និងត្រូវផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ គោលការណ៍ បទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈរបស់គណបក្ស និងបណ្ដុះបណ្ដាលឱ្យយល់ដឹងឱ្យទូលំទូលាយអំពី “តម្លៃនៃសន្ដិភាព” ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ទី៥. ក្រុមការងារគណបក្សតាមមូលដ្ឋានទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាព បញ្ជីសមាជិកបក្សឱ្យបានជាប្រចាំតាមប្រព័ន្ធកុំព្យូទ័រ។

ទី៦. ត្រូវត្រៀមលក្ខណៈពីចម្ងាយប្រកបដោយបុរេសកម្ម ផែនការសម្រាប់ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ ឆ្នាំ២០២៨ នាពេលខាងមុខ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត៖ កត្តាសុខសន្តិភាព និងស្ថិរភាពសង្គម គឺជាកត្តាស្លាប់រស់របស់ជាតិ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាន់អង្គ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីសោភ័ណភ្នំទែតក្នុង ស្ថិតនៅឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

សូមជម្រាបថា៖ សមិទ្ធផលនាថ្ងៃនេះ រួមមាន៖មហាកុដិ សាលាសំណាក់ រូបសំណាក និងផ្លូវបេតុង។ វត្តនេះ មានប្រវត្តិសាស្រ្តយូរលង់ណាស់មកហើយ ចាប់តាំងពីឆ្នាំ ១៩០៩។ ក្នុងរបបខ្មែរក្រហម វត្តនេះត្រូវបានគេប្រែក្លាយជាឃ្លាំងស្តុកជី ហើយព្រះវិហារ ត្រូវបានរុះរើធ្វើជាសរសរស្ពាន និងទំនប់ស្ទឹង។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា ក្នុងពេលប្រទេសយើងស្ថិតក្នុងសង្គ្រាម គ្មានសុខសន្តិភាព និងស្ថិរភាពនយោបាយ ប្រទេសយើងទទួលរងនូវការបំផ្លិចបំផ្លាញ សិទ្ធិសេរីភាព និងជំនឿសាសនា ត្រូវបានបាត់បង់ទាំងស្រុង ហើយគ្មានការអភិវឌ្ឍវិស័យពុទ្ធចក្រ និងអាណាចក្រ នោះទេ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបន្តថា ការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា យើងបានរំដោះកម្ពុជាចេញពីរបបខ្មៅងងឹត ហើយស្វែងរកសន្តិភាពពេញលេញជូនជាតិ។ វត្តអារាម ត្រូវបានរៀបចំឡើងវិញ និងបន្តអភិវឌ្ឍជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា កត្តាសុខសន្តិភាព និងស្ថិរភាពសង្គម គឺជាកត្តាស្លាប់រស់របស់ជាតិ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ទៀតថា ទោះបីក្រុមជ្រុលនិយមមួយចំនួនតូច តែងតែលាបពណ៌ ភូតកុហុក និងបំប៉ោងព័ត៌មានជាដើមក៏ដោយ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តបេ្តជ្ញាអនុវត្តគោលការណ៍ និងមាគ៌ាគណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពសង្គម រួមសុខរួមទុក្ខជាមួយប្រជាជន និងលើកស្ទួយជីវភាពប្រជាជនឱ្យរីកចម្រើនទៅមុខ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានបរិច្ចាកថវិកា ចូលរួមកសាងសមិទ្ធផលក្នុងវត្តអារាមជាបន្តបន្ទាប់ និងសូមអរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាការពារ ចូលរួមយ៉ាងសកម្ម ក្នុងចលនាភូមិឃុំមានសុវត្ថិភាព ធានាសុខសុវត្ថិភាពជូនប្រជាជន ៕

អត្ថបទដែលជាប់ទាក់ទង